ស្ងាត់ៗ តារាសម្តែងប្រុស Ken Phupoom បានឱកាសជាតួឯកនៅក្នុងរឿងភាគថ្មីទៀតហើយ!

//s4.kh1.co/64/645e9b67d97a636c74432724b9bdf2ab4bb2a0c8.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លោក Ken Phupoom បានឱកាសជាតួឯកនៅក្នុងរឿងភាគថ្មីទៀតហើយ

ថៃ៖ តាមការផ្តល់បទសម្ភាសន៍ពីថៅកែប្រចាំប៉ុស្តិ៍ ONE 31 គឺលោក Pond Nipon កាលពីពេលថ្មីៗនេះបានឲ្យដឹងថា តារាសម្តែងប្រុសលោក Ken Phupoom បានសម្តែងជាតួឯកនៅក្នុងរឿងភាគថ្មីមួយរបស់ស្ថានីយ៍ប៉ុស្តិ៍ ONE 31។ ពេលនោះស្រាប់តែអ្នកសារព័ត៌បានសួរថា ចុះសម្រាប់តួឯកស្រីវិញជាតារារូបណា? ភ្លាមៗនោះលោក Pond Nipon  ក៏បានឆ្លើយថា សម្រាប់តួឯកស្រី គឺមិនទាន់បាននៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Pond ក៏បន្ថែមថា តារាប្រុស Ken ជាតារាបែបឯករាជ្យដែលបានធ្វើការជាមួយ ONE 31 ហើយតារារូបនេះក៏មិនបានចុះកុងត្រា ឬកិច្ចសន្យាជាមួយប៉ុស្តិ៍ ONE 31 ឡើយ។ ទោះជាយ៉ាងណាលោក Pond នៅមិនទាន់បានបង្ហើបពីសាច់រឿង​ ក៏ដូចជាតួអង្គនៅក្នុងរឿងនៅឡើយទេ៕

សូមទស្សនារូបភាពខាងក្រោ​ម៖

  លោក Ken Phupoom
  លោក Ken Phupoom
  លោក Ken Phupoom
  លោក Ken Phupoom
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T