ឃើញតុបតែងខ្លួនប្លែកៗ! តាមពិតតារាស្រីទាំង២រូបនេះរៀនផ្នែកឌីហ្សាញម៉ូតសម្លៀកបំពាក់សោះ

//s6.kh1.co/86/86ea2f1c198fe7a02a118320adae02e62d78d1f4.jpg
នារី

 ២៧-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តាមពិតតារាស្រីទាំងនេះរៀនផ្នែកឌីហ្សាញម៉ូតសម្លៀកបំពាក់សោះ

ថៃ៖ មិនត្រឹមតែមានសមត្ថភាពសម្តែង រូបសម្រស់ស្រស់សោភា ល្បីល្បាញនោះទេ ប៉ុន្តែថែមទាំងតុបតែងខ្លួនឆើតឆាយ និងប្លែកៗជាហូរហែ។ តាមពិតតារាស្រីទាំង ២រូបនេះជាអ្នកឌីហ្សាញម៉ូតសម្លៀកបំពាក់សោះ តែមិនសូវមានអ្នកដឹងឡើយ។ តើតារា ២រូបនោះជាអ្នកណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កញ្ញា Mew Nittha

សម្រាប់តារាសម្តែងស្រីដែលមានសម្រស់ស្រស់ស្អាត និងមានទេពកោសល្យអ្នកនាង Mew បានបញ្ចប់បរិញ្ញាបត្រពីសាកលវិទ្យាល័យ Srinakharinwirot ។ សម្រាប់ជំនាញដែលនាងបានសិក្សាគឺរចនា ឬឌីហ្សាញម៉ូដសម្លៀកបំពាក់។

កញ្ញា Mew Nittha
កញ្ញា Mew Nittha

 ២. កញ្ញា Ploi Horwangr

រីឯតារាស្រី Ploi ជាតារាបង្ហាញម៉ូត ហើយនាងគឺជាប្អូនស្រីរបស់តារាសម្តែងដ៏ល្បីឈ្មោះ Cris Horwang។ បើតាមដឹងគឺកាលពីតូច នាងចង់ធ្វើជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ម្នាក់ ទើបធ្វើឲ្យនាងសម្រេចចិត្តចាប់យកជំនាញ និងរៀនខាងរចនាច្នៃម៉ូដសម្លៀកបំពាក់នៅឯប្រទេសអង់គ្លេស បន្ទាប់ពីនាងបានបញ្ចប់ថ្នាក់វិទ្យាល័យ៕

 កញ្ញា Ploi Horwangr
 កញ្ញា Ploi Horwangr
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T