ខ្លាំងបាត់! ស្ងាត់ៗ Mourinho លួចទាក់ទងទៅខ្សែបម្រើក្រុម Leicester រូបនេះផ្ទាល់ ដើម្បីបញ្ចុះបញ្ចូលឲ្យផ្ទេរមក Spurs

//s6.kh1.co/a0/a03d16e3f1ecbbd0a94a1a232cac9debd58a0f6e.jpg
កីទ្បា

 ២៦-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្ងាត់ៗ Mourinho លួចទាក់ទងទៅខ្សែបម្រើស្លាបរបស់ Leicester កីឡាករ Gray

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Jose Mourinho ត្រូវបានគេរាយការណ៍មកថា បានធ្វើការទាក់ទងផ្ទាល់ទៅកាន់ខ្សែបម្រើស្លាបក្រុមកញ្ជ្រោងខៀវ Leicester City កីឡាករ Demarai Gray

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Demarai
Gray
កីឡាករ Demarai Gray

យោងតាមរបាយការណ៍របស់កាសែត Football Insider ក្លិប Tottenham មានបំណងចង់នាំយក Gray មកកាន់ភាគខាងជើងទីក្រុងឡុងដ៍នារដូវក្ដៅនេះ បន្ទាប់ពីតាមប្រមាញ់យករូបគេជាយូរណាស់មកហើយ។

មិនត្រឹមតែប៉ុណ្ណោះ ប្រភពដដែលបានបន្ថែមទៀតថា ដើម្បីពន្លឿនការផ្ទេរយកខ្សែបម្រើស្លាបវ័យ២៤ឆ្នាំឲ្យមានភាពជោគជ័យ លោក Mourinho បានធើ្វការទាក់ទងទៅបញ្ចុះបញ្ចូលរូបគេផ្ទាល់តែម្ដង។

លោក Mourinho
លោក Mourinho

ជាមួយគ្នានេះ Leicester ក៏ទំនងចង់បញ្ចេញ Gray ផងដែរ ដោយសារតែកុងត្រារបស់ខ្សែបម្រើស្លាបរូបនេះ នៅទឹកដី King Power នៅមានសុពលភាពប្រមាណ១០ខែទៀតប៉ុណ្ណោះ ពោលគឺផុតកំណត់នាដំណច់ខែមិថុនា ឆ្នាំក្រោយ។


កីឡាករ Demarai
Gray
កីឡាករ Demarai Gray

គួររម្លឹកដែរថា Gray បានផ្លាស់ពីក្លិប Birmingham មកចូលរួមជាមួយ Leicester កាលពីឆ្នាំ២០១៦។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនបាន ១៦៧ប្រកួត ស៊ុតបញ្ចូលទីបាន១៣គ្រាប់ និងបញ្ជូនបាល់ឲ្យរួមក្រុមសម្រេចទីបាន១៧ដង៕


កីឡាករ Demarai
Gray
កីឡាករ Demarai Gray

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T