កីឡាករឆ្នើមរបស់ Barca ២រូប គាំទ្រ Messi ពេញទំហឹងក្នុងការសម្រេចចិត្តចាកចេញពីក្លិប

//s4.kh1.co/36/3689fd0ca579e784ab5b3b4347155b99a6b7b198.jpg
កីទ្បា

 ២៦-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Puyol និង Suarez គាំទ្រ Messi ក្នុងការសម្រេចចិត្តចាកចេញពីក្លិប

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានដាក់សំណើសុំចែកផ្លូវជាមួយនឹងក្លិប Barcelona កាលពីម្សិលមិញនេះ ក្រោយមកចូលរួមជាមួយក្លិបយក្សតំបន់កាតាឡាន់តាំងពីមានវ័យ១៣ឆ្នាំមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីលេចឮដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ អតីតខ្សែការពារឆ្នើមរបស់ Barca លោក Puyol និងម្ចាស់អាវលេខ៩ បច្ចុប្បន្ន កីឡាករ Luis Suarez បានធ្វើការគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរបស់ Messi។

  លោក Puyol  និង Messi 
  លោក Puyol  និង Messi 
  កីឡាករ Luis Suarez
  កីឡាករ Luis Suarez

ក្នុងនោះដែរលោក Puyol ដែលជាអតីតប្រធានក្រុម Barca ធ្លាប់ជាមិត្តរួមក្រុមរបស់ Messi ដែរនោះ បានសរសេរ បង្ហោះនៅលើបណ្ដាញសង្គម Twitter ថា៖ “គោរព និង ស្ញើចសរសើរការសម្រេចចិត្តរបស់ Leo។ ខ្ញុំគាំទ្រ។” ជាមួយគ្នានេះ ក្រោយឃើញការបង្ហោះរបស់ Puyol កីឡាករ Suarez ក៏បានចូលទៅខមិន ដោយដាក់រូប ទះដៃអបអរ។

Puyol និង Suarez បង្ហោះនៅលើបណ្ដាញសង្គម Twitter 
Puyol និង Suarez បង្ហោះនៅលើបណ្ដាញសង្គម Twitter 

គួរឲ្យដឹងដែរថា Suarez ក៏កំពុងខិតជិតនឹងចាកចេញពីទឹកដី Camp Nou នៅរដូវក្ដៅផងដែរ ដោយសារតែរូបគេមិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់គ្រូបង្វឹកថ្មីលោក Ronald Koeman នោះទេ៕

https://s4.kh1.co/__image/w=634,h=384,q=100/64/64acdecf6b1bb714af5c4df6794c875689b1a5ea.png

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T