ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ ច្រើនបំផុតនៅថ្ងៃនេះ

//s6.kh1.co/46/46b3028c0cd69f33aac984339b43dcf2666904d6.png
សង្គម

 ២៦-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

​នៅថ្ងៃពុធនេះប្រទេសមីយ៉ាន់ម៉ា បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧០ករណីបន្ថែមទៀត ដែលជាករណីឆ្លងច្រើនបំផុត បន្ទាប់ពីស្ងាត់ករណីឆ្លងស្រុក អស់រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ

យ៉ាំងហ្គូន៖ ​នៅថ្ងៃពុធនេះ ប្រទេសមីយ៉ាន់ម៉ាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧០ករណីបន្ថែមទៀត ដែលជាករណីឆ្លងច្រើនបំផុត បន្ទាប់ពីស្ងាត់ករណីឆ្លងស្រុក អស់រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អាជ្ញាធរមីយ៉ាន់ម៉ាន កំពុងចាត់វិធានការតឹងរ៉ឹង ខណៈពេលករណីឆ្លងកំពុងរាលដាល
អាជ្ញាធរមីយ៉ាន់ម៉ាន កំពុងចាត់វិធានការតឹងរ៉ឹង ខណៈពេលករណីឆ្លងកំពុងរាលដាល

ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា មិនបានបញ្ជាក់ថាតើករណីថ្មីចំនួន ៧០ករណីនេះ ត្រូវបានរកឃើញនៅទីណានោះទេ។ ប៉ុន្តែករណីឆ្លងភាគ​ច្រើននាពេលថ្មីៗនេះ គឺបានកើនឡើងនៅរដ្ឋធានី Sittwe នៃរដ្ឋ Rakhine ដែលជាទីកន្លែង​ត្រូវបានអាជ្ញាធ​រ ដាក់វិធានការណ៍ការយ៉ាងតឹងរ៉ឹងបំផុត ដោយបង្គាប់ប្រជាជនមិនឱ្យធ្វើដំណើរចាកចេញពីផ្ទះ ក្នុងគោលបំណងទប់ស្គាត់ការឆ្លងរាលដាល។

រដ្ឋធានី Sittwe ត្រូវបានបិទទ្វារ ដោយសារមានករណីឆ្លងច្រើន
រដ្ឋធានី Sittwe ត្រូវបានបិទទ្វារ ដោយសារមានករណីឆ្លងច្រើន

គួរឱ្យដឹងដែរថា ករណីឆ្លងជំងឺកូវីដ១៩នៅប្រទេសមីយ៉ាន់ម៉ាគឺ​មានកំរិតតិចតួចនៅឡើយ បើប្រៀបធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន។ ហើយបើរាប់តាំងពីករណីឆ្លងដំបូងកាលខែមីនា រហូតមកទល់ពេលនេះ មីយ៉ាន់ម៉ាអ្នកជំងឺកូវីដ១៩សរុប ៥៧៤នាក់ អ្នកស្លាប់​ ៦នាក់ និងអ្នកជាសះស្បើយជាង ៣០០នាក់៕

បុគ្គលិក​ស្ម័គ្រចិត្ត កំពុងវាស់​កំដៅរបស់បុរសម្នាក់ នៅច្រកចូលមន្ទីរពេទ្យ Sittwe
បុគ្គលិក​ស្ម័គ្រចិត្ត កំពុងវាស់​កំដៅរបស់បុរសម្នាក់ នៅច្រកចូលមន្ទីរពេទ្យ Sittwe
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T