មិនគួរឲ្យជឿ! ក្រុមអ្នកស្រាវជ្រាវទើបរកឃើញថា ក្រពើកាលពី១៣លានឆ្នាំមុនមានកម្លាំងខាំ រហូតដល់៧តោន

//s6.kh1.co/d2/d2611f0a492c0e3630fb764e710498282f9955bf.jpg
បច្ចេកវិទ្យា

 ២៦-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ការពិតទៅ ពូជក្រពើបុរាណនេះមានកម្លាំងខាំរហូតដល់៧តោន ដែលខ្លាំងជាង៤ដងនៃការខាំដ៏ខ្លាំងបំផុត ដែលមិនធ្លាប់មាននៅក្នុងអាណាចក្រសត្វ។

បរទេស៖ នៅពេលក្រពើមួយក្បាលបានខាំទាញសត្វស្លត់ (sloth) កាលពី១៣លានឆ្នាំមុន នៅទន្លេណាប៉ូក្នុងប្រទេសប៉េរូ វាបានបន្សល់ទុកនូវស្នាមធ្មេញចំនួន៤៦ ដែលជាភស្ដុតាង។ ឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវអាចបង្កើតរូបរាងឡើងវិញ នៃទិដ្ឋភាពនៃការវាយប្រហារ បន្ទាប់ពីបានវិភាគលើជើងរបស់សត្វស្លត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការពិតទៅ ពូជក្រពើបុរាណនេះមានកម្លាំងខាំរហូតដល់៧តោន ដែលខ្លាំងជាង៤ដងនៃការខាំដ៏ខ្លាំងបំផុត ដែលមិនធ្លាប់មាននៅក្នុងអាណាចក្រសត្វ។ ការខាំដ៏ខ្លាំងបន្ទាប់ពីនេះគឺបានទៅលើសត្វក្រពើទឹកប្រៃ Crocodylus porosus ដែលមានកម្លាំងខាំ១.៦តោន។ ភស្ដុតាងផូលស៊ីលរបស់សត្វស្លត់គឺជារឿងដ៏កម្របំផុត រវាងទំនាក់ទំនងជាមួយសត្វស៊ីសាច់ជាអាហារនិងសត្វដែលត្រូវគេស៊ីជាអាហារ។

គំនូរបង្ហាញពីទិដ្ឋភាពនៃការវាយប្រហាររបស់សត្វក្រពើ ទៅលើសត្វស្លត់
គំនូរបង្ហាញពីទិដ្ឋភាពនៃការវាយប្រហាររបស់សត្វក្រពើ ទៅលើសត្វស្លត់

ផូស៊ីលនៃឆ្អឹងស្មងជើងខាងក្នុងរបស់សត្វស្លត់ត្រូវបានគេរកឃើញដំបូង នៅឆ្នាំ២០០៤ ដោយលោក François Pujos អ្នកសិក្សានិងជាអ្នកជំនាញផ្នែកសត្វពីបុរាណ ដែលមានឯកទេសផ្នែកការវិវឌ្ឍរបស់សត្វស្លត់ នៅវិទ្យាស្ថាន Instituto Argentino de Nivología, Glaciología y Ciencias Ambientales ប្រទេសអាហ្សង់ទីន។ គាត់បានប្រមូលឆ្អឹងស្មងជើងខាងក្នុង ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្នាមធ្មេញនៅលើឆ្អឹង ប៉ុន្តែគាត់និងអ្នកស្រាវជ្រាវដទៃទៀតមិនប្រាកដថា អ្វីដែលបានធ្វើឲ្យវាខូចខាតនោះទេ។

ធ្មេញក្រពើបុរាណដែលគេរកឃើញ
ធ្មេញក្រពើបុរាណដែលគេរកឃើញ

១៥ឆ្នាំក្រោយពីបានសិក្សាតំបន់របស់សត្វនេះ ក្រុមអ្នកស្រាវជ្រាវអាចបកស្រាយពីផូស៊ីលឆ្អឹងដែលបានរកឃើញ។ បឹងនិងវាលភក់បានផ្ដល់ជាជំរកដ៏ល្អឥតខ្ចោះ សម្រាប់ក្រពើបុរាណចន្លោះពី១១លានទៅ២០លានឆ្នាំមុន។ ហើយក្រុមអ្នកស្រាវជ្រាវនៅឆ្នាំ២០១៩បានដឹងថា សត្វក្រពើបានសម្លាប់សត្វស្លត់មួយនេះ។ ការសិក្សាស្រាវជ្រាវទើបតែបានចុះផ្សាយកាលពីថ្ងៃអង្គារ នៅក្នុងទិនានុប្បវត្តិ Biology Letters៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T