ក្រោយព័ត៌មានចាកចេញរបស់ Messi និង Suarez ខ្សែប្រយុទ្ធរូបនេះក្លាយជាជម្រើសខ្វះមិនបានរបស់គ្រូបង្វឹកថ្មី Ronald Koeman

//s4.kh1.co/63/63c9e39d79a66ecdbf0c2eef564acb4b63e01860.jpg
កីទ្បា

 ២៦-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

យោងតាមរបាយការណ៍កីឡារបស់ប្រទេសអេស្ប៉ាញ ខ្សែប្រយុទ្ធ Philippe Coutinho នឹងវិលត្រឡប់ទៅកាន់ទឹកដី Camp Nou វិញ ដែលត្រូវបានគ្រូបង្វឹកថ្មីលោក Ronald Koeman ចាត់ទុកជាជម្រើសសំខាន់សម្រាប់ក្រុម។

យោងតាមរបាយការណ៍កីឡារបស់ប្រទេសអេស្ប៉ាញ ខ្សែប្រយុទ្ធ Philippe Coutinho នឹងវិល ត្រឡប់ទៅកាន់ទឹកដី Camp Nou វិញ ដែលត្រូវបានគ្រូបង្វឹកថ្មីលោក Ronald Koeman ចាត់ទុកជាជម្រើសសំខាន់សម្រាប់ក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែប្រយុទ្ធជម្រើសជាតិប្រេសុីលរូបនេះបានស្នាក់នៅក្នុងក្រុម FC Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងអស់រយៈពេលយ៉ាងយូរ ប៉ុន្តែគាត់បានជួយក្រុមសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើន ជាពិសេសនោះគឺពានរង្វាន់ UEFA Champions League ដែលបានទម្លាក់ក្រុមខ្លាំងបារាំង Paris Saint-Germain ក្នុងលទ្ធផល ១-០ កាលពីអាទិត្យមុននេះ។

ខ្សែប្រយុទ្ធ Philippe Coutinho លើកពាន UCL 
ខ្សែប្រយុទ្ធ Philippe Coutinho លើកពាន UCL 

ទោះបីជាយ៉ាងនេះក្តី ក្លិបនៅអាល្លឺម៉ង់ហាក់មិនមានឆន្ទៈក្នុងការទិញផ្តាច់អតីតខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool រូបនេះទេ ហើយខណៈពេលដែលក្រុមអ្នកមានបុណ្យ Barcelona ស្ថិតក្រោមការដឹកនាំរបស់លោក Setien គ្រូបង្វឹករូបនេះមានបំណងលក់ Coutinho ទៅកាន់ក្លិបនៅ Premier League ទើបតែបានអ្នកចាត់ការថ្មី Koeman ​របស់​ក្រុម Barcelona ហាក់ពេញចិត្តនឹងទម្រង់លេងរបស់គាត់ ហើយចង់រក្សាទុកដើម្បីជួយក្រុមនារដូវកាលក្រោយនេះ​៕

ខ្សែប្រយុទ្ធ Philippe Coutinho លើកពាន UCL 
ខ្សែប្រយុទ្ធ Philippe Coutinho លើកពាន UCL 

ប្រភពDailymail

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T