ស្រីៗពពោះគួរចៀសវាងអាហារទាំងនេះ បើមិនចង់កើតទឹកនោមផ្អែមពេលពពោះ

//s6.kh1.co/80/80433aca6f9db9e2c370ffe9d9a18dd4099f107a.jpg
នារី

 ២៦-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ការវិវត្តនៃរាងកាយ និងការលូតលាស់របស់អូនៗក្នុងផ្ទៃ ជាកត្តាគួបផ្សំមួយ​ធ្វើឲ្យស្រីៗគ្នាយើងឃ្លានមិនចេះចប់មិនចេះហើយអំឡុងពេលពពោះ។ តែត្រូវចាំថា អំឡុងពេលនេះ ហានិភ័យសុខភាពក៏មានច្រើន បើជាគ្នាយើងមិនចេះលៃលកបានល្អទេ​នោះ រាប់​បញ្ចូលទាំងទឹកនោម​ផ្អែម​ពេលពពោះ ក៏ឧស្សាហ៍កើតមានច្រើនដែរ។ ហេតុនេះ បើមិនចង់ឲ្យកើត​ទឹកនោម​ផ្អែម​​ពេលពពោះ ​ឬកើត​ហើយ ចង់រក្សាសុខភាពយើង និងកូនឲ្យបានល្អ គួរតែចៀសឆ្ងាយពីអាហារទាំងនេះ។

ការវិវត្តនៃរាងកាយ និងការលូតលាស់របស់អូនៗក្នុងផ្ទៃ ជាកត្តាគួបផ្សំមួយ​ធ្វើឲ្យស្រីៗគ្នាយើងឃ្លានមិនចេះចប់មិនចេះហើយអំឡុងពេលពពោះ។ តែត្រូវចាំថា អំឡុងពេលនេះ ហានិភ័យសុខភាពក៏មានច្រើន បើជាគ្នាយើងមិនចេះលៃលកបានល្អទេ​នោះ រាប់​បញ្ចូលទាំងទឹកនោម​ផ្អែម​ពេលពពោះ ក៏ឧស្សាហ៍កើតមានច្រើនដែរ។ ហេតុនេះ បើមិនចង់ឲ្យកើត​ទឹកនោម​ផ្អែម​​ពេលពពោះ ​ឬកើត​ហើយ ចង់រក្សាសុខភាពយើង និងកូនឲ្យបានល្អ គួរតែចៀសឆ្ងាយពីអាហារទាំងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- និយាយថាទេជាមួយពពួកនំផ្អែម ឬស្ករគ្រាប់ (Sugary foods)

កម្រិតជាតិស្ករក្នុងឈាមស្រីៗពពោះ នឹងកើនឡើងខ្លាំងភ្លាមៗនៅពេលយើងញ៉ាំពពួកអាហារផ្អែម ដូចជានំមានជាតិស្ករខ្ពស់ ឬស្ករគ្រាប់ ពិសេសពពួកអាហារដែលឆ្លងកាត់ការកែច្នៃរួច។ ស្រីៗមានជំងឺទឹកនោមផ្អែមពេលពពោះ ចាំបាច់ត្រូវចៀសឆ្ងាយពីអាហារផ្អែមខ្លាំងតាមដែលអាចធ្វើទៅបាន ពិសេសអាហារដែលរៀបរាប់ខាងក្រោមនេះ៖

– នំខេក
– នំឃុកឃី
– ស្ករគ្រាប់
– បង្អែម
– នំដុតផ្អែម
– ទឹកក្រូច
– ការ៉េម
– ទឹកផ្លៃឈើស្រស់មានបន្ថែមជាតិស្ករ។

ស្រីៗមានបញ្ហាទឹកនោមផ្អែមពេលពពោះ អាចរីករាយជាមួយអាហារជាច្រើនក្រៅពីនេះបាន ពិសេសទឹកដោះគោ និងផ្លែឈើ ប៉ុន្តែញ៉ាំក្នុងកម្រិតសមល្មមបានហើយ បើទោះជាអាហារទាំងនេះ ផ្ទុកទៅដោយស្ករធម្មជាតិ​ក្តី។

២- អាហារធ្វើពីម្សៅ (Starchy foods)

អាហារធ្វើពីម្សៅ (Starchy foods) ជាពពួកអាហារសម្បូរទៅដោយកាបូអ៊ីដ្រាត និងអាចប៉ះពាល់ផ្ទាល់ទៅដល់ជាតិស្ករក្នុងឈាមរបស់យើងបាន។ ដូចអ្វីសំខាន់បំផុត ត្រូវញ៉ាំអាហារទាំងនេះក្នុងកម្រិតតិចតួចបានហើយ ខណៈវិធីសាស្ត្រការពារជំងឺទឹកនោមផ្អែម​ពេលពពោះល្អបំផុត ត្រូវចៀសវាស និងញ៉ាំអាហារខាងក្រោមនេះឲ្យមានកម្រិតត្រឹមត្រូវ៖

– ដំឡូងបារាំង
– នំបុ័ង
– បាយស
– ប៉ាស្តា

លើសពីនេះ ទោះជាគ្រាប់ធញ្ញជាតិ ដូចជាប៉ាស្តា ស្រូវសាលី អង្កសម្រូប និងអាហារូបត្ថម្ភជាច្រើនផ្សេងទៀត សុទ្ធតែល្អសម្រាប់សុខភាពទូទៅ ក៏វានៅតែមានកាបូអ៊ីដ្រាតខ្ពស់។ ល្អបំផុត ត្រូវញ៉ាំអាហារទាំងអស់ក្នុងកម្រិតល្មមបានហើយ។

៣- អាហារមានលាក់ជាតិស្ករ និងកាបូអ៊ីដ្រាត

អាហារ និងភេសជ្ជៈមួយចំនួន មិនមែនជាប្រភពនៃជាតិស្ករ ឬកាបូអ៊ីដ្រាតក្តី ប៉ុន្តែអាហារទាំងនេះ នៅតាមអាហារមានផ្ទុកជាតិស្ករ ដែលកាន់តែមានហានិភ័យខ្ពស់ប៉ះពាល់ដល់សុខភាពទាំងម៉ាក់ៗ និងអូនៗក្នុងផ្ទៃ ខណៈអាហារទាំងនោះមានដូច​ជា៖

– អាហារកែច្នៃកម្រិតខ្ពស់
– អាហារ Fast Foods
– ជាតិអាល់កុល។

ត្រូវចាំថា ការកម្រិតជាតិស្ករឲ្យបានត្រឹមត្រូវអំឡុងពេលពពោះ ជារឿងចាំបាច់សម្រាប់ម៉ាក់ៗទាំងអស់ត្រូវធ្វើ ព្រោះជំងឺទឹកនោមផ្អែមពេលពពោះ មិនត្រឹមតែកើតមានអំឡុងពេលពពោះនោះទេ វាអាចវិវត្តទៅជាទឹកនោមផ្អែមប្រភេទ ២ ក្រោយគ្នាយើងសម្រាល ខណៈអូនៗក៏ប្រឈមជំងឺទឹកនោមផ្អែមប្រភេទ ១ (ទឹកនោមផ្អែមពីកំណើត) និង​បញ្ហាសុខភាពជាច្រើនទៀត។ ពិភាក្សាជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ បើសិនជាសង្ស័យថាយើងមាន​កើត​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T