រាជធានីភ្នំពេញ ៖ ក្រុមអ្នកដើរលេងស៊ីរាំរែកពេល យប់នៅក្នុងក្លិបកម្សាន្តឌីស្កូស្ប៉ាយ ឌ័រ៣នាក់ ក្នុងចំណោមគ្នា៤នាក់ បានរងរបួសយ៉ាងដំណំ បន្ទាប់ពីមានការប្រយុទ្ធគ្នា យ៉ាងស៊ីសាច់ហុតឈាមមួយជាមួយ នឹងក្រុមសន្តិសុខយាមនៅក្នុងក្លិបឌីស្កូខាងលើ ហើយត្រូវបានក្រុមសន្តិសុខនោះប្រដាប់ដោយដំបង គ្រប់ដៃវាយសំពងឥតប្រណី នៅក្នុងខណៈពេលមា នជម្លោះគ្នាបន្តិចបន្តួចប៉ុណ្ណោះ បន្ទាប់មកជនដៃដល់ម្នាក់ ក៏ត្រូវបានសមត្ថកិច្ចចុះទៅ ចាប់ខ្លួនបានឯបក្សពួកផ្សេង ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នោះបានកើត ឡើងកាលពីវេលាម៉ោង១២ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ មេសា ឆ្នាំ២០១៣ នៅក្នុងក្លិបឌីស្កូស្ប៉ាយឌ័រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះដែលចាញ់ដៃក្រុមសន្តិសុខនោះ ខ្លះរងរបួសបែកក្បាលជាច្រើនថ្នេរ ខ្លះទៀត ត្រូវចំខ្លួនប្រាណ និងដៃជើងជាច្រើនដំបង ហើយត្រូវបានគេស្គាល់១-ឈ្មោះហេង គឹមហៀង ភេទប្រុស អាយុ២៩ឆ្នាំ ជាគ្រូពេទ្យ ២-ឈ្មោះស្រុង គឹមស្រឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ៣-ឈ្មោះសៀង ចាន់រិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ដូរ និងម្នាក់ទៀតមិនបានរងរបួសនោះឡើយ ពួកគេទាំង៤នាក់ ស្នាក់នៅម្តុំផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ។

ចំណែកឯក្រុមសន្តិសុខ ដៃដល់មានគ្នា៤ ទៅ៥នាក់ ប្រដាប់ដោយដំបងគ្រប់ដៃបាន វាយសំពងទៅលើក្រុមជនរងគ្រោះដែលដៃទទេ គ្មានដំបងក្នុងដៃឡើយ បណ្តាលឱ្យរងរបួស៣នាក់ ខូចខាតម៉ូតូ១គ្រឿងម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ និងបែកកុំព្យូទ័រ១គ្រឿង ។ ប៉ុន្តែក្រោយពេលកើតហេតុត្រូវបាន សមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនបានម្នាក់ និងត្រូវបានគេស្គាល់ឈ្មោះឈឿន រតនា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោមចៅ  ៕







បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]