សឹងមិនជឿថា សៀវ ឡុងនី ឈានចូលវ័យ៣០ឆ្នាំប្លាយ បើខ្ញង់ម្លឹងៗ

//s6.kh1.co/23/23713fe24060e27b98d6ded71f3680d8f027da85.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ចូលវ័យ៣៣ឆ្នាំ Liu Yifei ពីមួយឆ្នាំ កើនមួយឆ្នាំ សម្រស់នាងហាក់ជា មិនផ្លាស់ប្ដូរទៅតាមវ័យទាល់តែសោះ នៅតែស្រស់ស្អាតផូរផង់ ហើយក្មេងដដែល

ចិន៖ មិនបាច់រៀបរាប់ច្រើនទេថា Liu Yifei ដែលមហាជនស្គាល់ជា សៀវ ឡុងនី ជាអ្នកណា? រាល់តួអង្គដែលកំពូលតារាសម្តែងស្រីរូបនេះដើរតួ សុទ្ធតែទទួលបានការកោតសរសើរ អ្វីដែលលើសពីនេះទៅទៀត​ នាងក៏បានចាប់ឱកាស ទទួលការសម្តែងលើឆាកអន្តរជាតិ  ដែលបានសម្តែងជាព្រះនាង Disney ក្នុងរឿង «Mulan» ទៀតផង

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង រូបថតជាច្រើនសន្លឹកដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន របស់តារាស្រីរូបនេះ ជាមួយពាក់អាវយឺត ខោខូវប៊យ ពាក់វែនតាខ្មៅ យ៉ាងសាមញ្ញ​ ដោយរូបនាងបាន ស្វាគមន៍នៃខួបកំណើតចូលវ័យ ៣៣ឆ្នាំ របស់នាងនៅទឹកដីសហរដ្ឋអាមេរិក។

ដោយឡែក ទោះបីជា Liu Yifei មានវ័យ៣០សិនប្លាយបែបនោះពិតមែន ប៉ុន្តែសម្រស់របស់នាង គឺនៅតែស្រស់ស្អាតក្មេងជាងវ័យ រហូតសឹងតែធ្វើឲ្យអ្នកគាំទ្រសឹងតែមិនចង់ជឿឡើយ ថាតារាស្រីរូបនេះ បានឆ្លងផុតជីវិតយុវវ័យ និងឈានចូលដល់វ័យកណ្តាលទៅហើយ អ្វីដែលពិសេសនោះ​ ថានាងមិនទាន់មានម្ចាស់បេះដូងនៅឡើយ៕

សូមទស្សនារូបខាងក្រោម៖

សម្រស់ Liu Yifei កាលពីក្មេង
សម្រស់ Liu Yifei កាលពីក្មេង
សម្រស់ Liu Yifei កាលពីក្មេង
សម្រស់ Liu Yifei កាលពីក្មេង
សម្រស់ Liu Yifei កាលពីក្មេង
សម្រស់ Liu Yifei កាលពីក្មេង
សម្រស់ Liu Yifei ពេលបច្ចុប្បន្ន
សម្រស់ Liu Yifei ពេលបច្ចុប្បន្ន
សម្រស់ Liu Yifei ពេលបច្ចុប្បន្ន
សម្រស់ Liu Yifei ពេលបច្ចុប្បន្ន
សម្រស់ Liu Yifei ពេលបច្ចុប្បន្ន
សម្រស់ Liu Yifei ពេលបច្ចុប្បន្ន
 រូបភាពរបស់នាង ស្វាគមន៍ខួបកំណើតឆ្នាំនេះ
 រូបភាពរបស់នាង ស្វាគមន៍ខួបកំណើតឆ្នាំនេះ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T