អ៊ីស្រាអែលបើកការវាយប្រហារទាំងយប់ ទៅលើប៉ុស្តិ៍សង្កេតការណ៍ក្រុមសកម្មប្រយុទ្ធ Hezbollah ក្នុងប្រទេសលីបង់

//s4.kh1.co/69/697729482663cab46850ee0c6bc046b5de35de63.jpeg
សង្គម

 ២៦-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

យន្តហោះអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកជាច្រើនកន្លែង ទៅលើប៉ុស្តិ៍សង្កេតការណ៍របស់ក្រុមសកម្មប្រយុទ្ធ Hezbollah ​កាលពី​យប់ម្សិលមិញនេះ

យ៉េរូសាឡឹម៖ មេបញ្ជាការកងកំលាំងការពារជាតិអ៊ីស្រាអែលបានឱ្យដឹងថា យន្តហោះអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកជាច្រើនកន្លែង ទៅលើប៉ុស្តិ៍សង្កេតការណ៍របស់ក្រុមសកម្មប្រយុទ្ធហេ​ប៊ូ​ឡា (Hezbollah) ទាំង​​យប់ បន្ទាប់ពីមានគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ត្រូវបានចេញតាមបណ្តាយព្រំដែនប្រទេសលីបង់ ឆ្ពោះទៅរកមូលដ្ឋានកងកំលាំងការពារជាតិអ៊ីស្រាអែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឧទ្ធម្ភាគចក្រនិងយន្តហោះអ៊ីស្រាអែល បានបើកការវាយប្រហារនៅតាម ប៉ុស្តិ៍សង្កេតការណ៍របស់ក្រុមសកម្មប្រយុទ្ធ Hezbollah
ឧទ្ធម្ភាគចក្រនិងយន្តហោះអ៊ីស្រាអែល បានបើកការវាយប្រហារនៅតាម ប៉ុស្តិ៍សង្កេតការណ៍របស់ក្រុមសកម្មប្រយុទ្ធ Hezbollah

​រហូតមកទល់នេះ មិនទាន់មានរបាយការណ៍ណាមួយស្តីពីការរងរបួស​របស់ទាហានអ៊ីស្រាអែលនៅឡើយទេ ចំណែកសេចក្តីរាយការណ៍អំពីអ្នកស្លាប់ និងរបួសនៅភាគីប្រទេសលីបង់ក៏មិនទាន់មានដែរ។

អាជ្ញាធរអ៊ីស្រាអែលបានហាមប្រាមប្រជាជន មិនឱ្យចេញមកខាងក្រៅជៀសវាងគ្រោះថ្នាក់
អាជ្ញាធរអ៊ីស្រាអែលបានហាមប្រាមប្រជាជន មិនឱ្យចេញមកខាងក្រៅជៀសវាងគ្រោះថ្នាក់

គួរឱ្យដឹងដែរថា ភាពតានតឹងរវាងអ៊ីស្រាអែលនិងលីបង់បានកើនឡើង​ខ្លាំង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេ​ប៊ូ​ឡាបានប្រកាសថា សមាជិកម្នាក់របស់ខ្លួន ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងរដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរីកាលពីខែកក្កដា។ ហើយដើម្បីជាការឆ្លើយតប ក្រុមហេ​ប៊ូ​ឡាបានចេញការព្រមានជាផ្លូវការ​ថានឹងធ្វើការសងសឹកវិញ ស្របពេលដែលអ៊ីស្រាអែល កំពុងបង្កើនវត្តមានយោធារបស់ខ្លួន នៅតាមព្រំដែន​ជាប់ប្រទេសលីបង់និងស៊ីរី៕

មិនទាន់មានរបាយការណ៍ស្តីពីការស្លាប់និងរងរបួសរបស់ភាគីទាំងពីនៅឡើយទេ
មិនទាន់មានរបាយការណ៍ស្តីពីការស្លាប់និងរងរបួសរបស់ភាគីទាំងពីនៅឡើយទេ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T