ទីបំផុត Leeds United ចុះកុងត្រាបានខ្សែប្រយុទ្ធលេងនៅលីគ La Liga រូបនេះ

//s6.kh1.co/1c/1cb2d6b5e20991c6b6690615c4292e0f96dab37c.jpg
កីទ្បា

 ២៦-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃអង្គារនេះក្រុម Leeds United ដែលទើបនឹងមានឈ្មោះត្រឡប់មកកាន់ Premier League វិញក្រោយពីអវត្តមានរយៈពេល ១៦ ឆ្នាំនោះបានចុះកិច្ចព្រមព្រៀងទិញខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Rodrigo Moreno ពីក្លិប Valencia

បរទេស៖ កាលពីថ្ងៃអង្គារមិ្សលមិញនេះ ក្រុម Leeds United ដែលទើបនឹងមានឈ្មោះត្រឡប់មកកាន់ Premier League វិញ ក្រោយពីអវត្តមានរយៈពេល ១៦ ឆ្នាំនោះបានចុះកិច្ចព្រមព្រៀងទិញខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញមួយរូប គឺកីឡាករ Rodrigo Moreno ដែលមកពីក្លិប Valencia។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមសេចក្តីថ្លែងការណ៍របស់ក្លិបពុំបានបញ្ជាក់ពីតម្លៃខ្លួនកីឡាកររូបនេះឡើយ ប៉ុន្តែ បើយោងតាមសារព័ត៌មាននៅប្រទេសអេស្ប៉ាញបានបញ្ជាក់ថា ក្រុម Leeds United ប្រហែលជាចំណាយជាង ៣០ លានអឺរ៉ូបូកបន្ថែម ១០ លានអឺរ៉ូទៀតក្នុងកុងត្រា។

គួរបញ្ជាក់ផងដែរថា កីឡាករ Rodrigo Moreno បានលេងឲ្យក្រុម Valencia ចំនួន ២២០ ប្រកួតដោយស៊ុតបញ្ចូលទីបានចំនួន ៥៩ គ្រាប់ផងដែរ៕  

កីឡាករ Rodrigo Moreno
កីឡាករ Rodrigo Moreno
កីឡាករ Rodrigo Moreno
កីឡាករ Rodrigo Moreno
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T