កុំឲ្យសាំចិត្តទៀត! កម្មវិធី Chrome បានបន្ថែមមុខងារថ្មី និងដំណើរការលឿនជាងមុន១០ភាគរយ

//s6.kh1.co/ab/ab1f2ada336777a704d065b178b42cf83f68ea2a.jpg
បច្ចេកវិទ្យា

 ២៦-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ឥឡូវនេះ នៅពេលដែលអ្នកចុចប៉ះ tab មួយ អ្នកនឹងឃើញផ្ទាំង preview ដ៏តូចមួយនៃទំព័រនោះ។

បរទេស៖ ដូចដែលបានសន្យាហើយ Google នឹងនាំយកមុខងារការរៀបចំថ្មីសម្រាប់ Tab។ ចាប់ផ្ដើមពីថ្ងៃនេះ អ្នកប្រើ Chrome អាចដាក់ tabs ជាក្រុមបាននៅលើកុំព្យូទ័រ។ ការដាក់ tabs ជាក្រុមគឺអាចកំណត់បាន ដូចជាបានដាក់ឈ្មោះឲ្យពួកវានិងដាក់ពណ៌ ហើយអ្នកអាចបង្រួមពង្រីកឬអូសពួកវាបានកាន់តែងាយស្រួល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការដាក់ tabs ជាក្រុមនៅលើកម្មវិធី Chrome
ការដាក់ tabs ជាក្រុមនៅលើកម្មវិធី Chrome

ពួកវានឹងលេចឡើងគ្រប់ពេលដែលអ្នកបិទនិងបើកដំណើរការ Chrome ឡើងវិញ។ នោះគ្រាន់តែជាលក្ខណៈពិសេសនៃផលិតភាពមួយចំនួន ដែលចូលមកកាន់កម្មវិធី Chrome ថ្ងៃនេះ។ ឥឡូវនេះ នៅពេលដែលអ្នកចុចប៉ះ tab មួយ អ្នកនឹងឃើញផ្ទាំង preview ដ៏តូចមួយនៃទំព័រនោះ។

នៅពេលដែលអ្នកប៉ះ tab មួយ វានឹង preview ផ្ទាំងដ៏តូចមួយ
នៅពេលដែលអ្នកប៉ះ tab មួយ វានឹង preview ផ្ទាំងដ៏តូចមួយ

អ្នកក៏អាចបំពេញនិងរក្សាទុកឯកសារ PDF ដោយផ្ទាល់នៅក្នុង Chrome ឬក៏ប្រើ Shortcut របស់ Adobe PDF ក៏បាន។ សូមកុំបារម្ភពីមុខងារថ្មីទាំងនេះ វានឹងមិនធ្វើឲ្យកម្មវិធី Chrome ដើរយឺតនោះទេ។ ការពិតទៅ tabs អាចនឹង load លឿនជាងមុន១០ភាគរយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T