ក្មេងប្រុសរូបនេះ មិនតូចចិត្ដដែលខ្លួនកើតមកមានម្រាមដៃ១២ ព្រោះបានជួយឲ្យគេងាយស្រួលលេងហ្គេម (មានវីដេអូ)

//s6.kh1.co/1c/1c9c77dc461bf8afb37a4af52e1d9ad55be2c231.jpg
សង្គម

 ២៦-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្មេងប្រុសជនជាតិឥណ្ឌាម្នាក់ មានឈ្មោះថា Faizan Ahmad Najar ដែលកើតមកមានម្រាមដៃដល់ទៅ១២តាំងពីកំណើត បាននិយាយថា គេមានមោទកភាពចំពោះស្ថានភាពដ៏កម្រនេះ...

ឥណ្ឌា៖ ក្មេងប្រុសជនជាតិឥណ្ឌាម្នាក់ មានឈ្មោះថា Faizan Ahmad Najar ដែលកើតមកមានម្រាមដៃដល់ទៅ១២ តាំងពីកំណើត បាននិយាយថា គេមានមោទកភាពចំពោះស្ថានភាពដ៏កម្រនេះ ព្រោះជាធម្មតាវាកើតលើទារកតែម្នាក់ប៉ុណ្ណោះ ក្នុងចំណោមទារកចំនួន១,៥០០នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្មេងប្រុសវ័យ១២ឆ្នាំរូបនេះ បានលើកឡើងអំពីអត្ថប្រយោជន៍នៃម្រាមដៃ ថាបានជួយសម្រួលដល់ការលេងកីឡា និងហ្គេមដែលគេចូលចិត្ដ ព្រោះម្រាមដៃរបស់គេអាចប្រើប្រាស់សម្រាប់ចុចលើប៊ូតុងឲ្យកាន់តែលឿន រហ័សរហួន ដូច្នេះគេអាចលេងហ្គេមបានយ៉ាងស្ទាត់ជំនាញ។ ក្នុងចំណោមហ្គេមដែលគេចូលចិត្ដ គឺ Clash Squad ជាប្រភេទហ្គេមសមរភូមិម៉្យាង ស្រដៀងហ្គេម PUBG ដែរ ដែលមានអ្នកទាញយកច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៩។

ក្មេងប្រុស Faizan រស់នៅតំបន់ Kashmir ភាគខាងជើងប្រទេសឥណ្ឌាបាននិយាយថា៖

ខ្ញុំមានមោទកភាពចំពោះវាណាស់ ខ្ញុំមិនខ្មាស់គេទេ​ ហើយក៏សំណាងផងដែរ ដែលខ្ញុំមិនត្រូវបានគេមើលងាយ ព្រោះតែរស់នៅជនបទ។

  ក្មេងប្រុស Faizan

ក្រៅពីនេះ រូបគេក៏បានប្ដេជ្ញាចិត្ដថា នឹងមិនបណ្ដោយឲ្យពិការភាពរារាំងក្ដីស្រមៃឡើយ ដោយរូបគេចង់ក្លាយជាវេជ្ជបណ្ឌិត ដើម្បីព្យាបាល អ្នកដែលកើតមានមានកាយសម្បទាមិនប្រក្រតី ដូច្នេះគ្មាននរណាម្នាក់អាចមើលងាយពួកគេបានទេ។

គួរឲ្យដឹងដែរថា កាលពី Faizan នៅតូចគ្រួសាររបស់គេក៏ប្រុងនឹងវះកាត់ម្រាមដៃនោះចេញដែរ តែបន្ទាប់ពីពិគ្រោះជាមួយសន្ដបុគ្គល បាននិយាយថា ភ្នែករបស់គេនឹងមើលលែងឃើញប្រសិនបើវះកាត់។ ដូច្នេះគ្រួសាររបស់ Faizan បានសម្រេចចិត្ដមិនធ្វើការវះកាត់តែម្ដង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ក្មេងប្រុស Faizan
ក្មេងប្រុស Faizan
ក្មេងប្រុស Faizan
ក្មេងប្រុស Faizan
ដៃក្មេងប្រុស Faizan
ដៃក្មេងប្រុស Faizan
ដៃក្មេងប្រុស Faizan
ដៃក្មេងប្រុស Faizan
ដៃក្មេងប្រុស Faizan
ដៃក្មេងប្រុស Faizan
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T