ក្រុមអ្នកគាំទ្រក្លិប Barca បានប្រមូលផ្តុំគ្នាតវ៉ានៅក្រៅកីឡាដ្ឋាន Camp Nou ជុំវិញរឿងដ៏ក្ដៅគគុកមួយនេះ

//s6.kh1.co/46/46b566df61e6b5a24e428d0542359e000536b940.jpg
កីទ្បា

 ២៦-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុមអ្នកគាំទ្រក្លិប Barca បានប្រមូលផ្តុំគ្នាតវ៉ានៅក្រៅកីឡាដ្ឋាន Camp Nou ជុំវិញរឿងដែល Messi ស្នើសុំចាកចេញពីក្លិប

អេស៉្បាញ៖ បន្ទាប់ពីបានដឹងថាកីឡាករប្រធានក្រុម Lionel Messi ស្នើសុំចាកចេញពីក្លិប Barcelona ថ្មីៗនេះ ក្រុមអ្នកគាំទ្របានប្រមូលផ្តុំគ្នាតវ៉ានៅក្រៅកីឡាដ្ឋាន Camp Nou ក្នុងគោលបំណងចង់ឲ្យថ្នាក់ដឹកនាំក្លិបធ្វើយ៉ាងណាកុំឲ្យកីឡាករវ័យ៣៣ឆ្នាំរូបនេះចាកចេញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ក្រុមអ្នកគាំទ្រប្រមូលផ្តុំគ្នាតវ៉ានៅក្រៅកីឡាដ្ឋាន Camp Nou
  ក្រុមអ្នកគាំទ្រប្រមូលផ្តុំគ្នាតវ៉ានៅក្រៅកីឡាដ្ឋាន Camp Nou
  ក្រុមអ្នកគាំទ្រប្រមូលផ្តុំគ្នាតវ៉ានៅក្រៅកីឡាដ្ឋាន Camp Nou
  ក្រុមអ្នកគាំទ្រប្រមូលផ្តុំគ្នាតវ៉ានៅក្រៅកីឡាដ្ឋាន Camp Nou

ជាមួយគ្នានេះពួកគេបានបង្ហាញកាយវិការមិនពេញចិត្តជាខ្លាំងលើការគ្រប់គ្រងរបស់លោកប្រធានក្លិប Bartomeu ពោលគឺអ្នកគាំទ្រទាំងនោះចង់ឲ្យលោកចាកចេញពីតំណែងជាប្រធានក្លិប Barcelona តែម្តង។ 

  លោកប្រធានក្លិប  Bartomeu
  លោកប្រធានក្លិប  Bartomeu
  ក្រុមអ្នកគាំទ្រប្រមូលផ្តុំគ្នាតវ៉ានៅក្រៅកីឡាដ្ឋាន Camp Nou
  ក្រុមអ្នកគាំទ្រប្រមូលផ្តុំគ្នាតវ៉ានៅក្រៅកីឡាដ្ឋាន Camp Nou

មែនទែនទៅបន្ទាប់ពីលោក Koeman មកកាន់តំណែងជាគ្រូបង្វឹកជំនួសលោក Quique Setien លោកបានធ្វើការពិភាក្សាមួយជាមួយ Messi ដោយកីឡាកររូបនេះបានប្រាប់លោកថារូបគេមានគម្រោងចាកចេញពី Barca នៅរដូវក្ដៅនេះ។ ហើយនៅពេលនេះ Barcelona បានបញ្ជាក់ជាផ្លូវការថា Lionel Messi បានដាក់សំណើសុំចែកផ្លូវគ្នាជាមួយក្លិបត្រឹមរដូវកាលនេះ។ គួរឲ្យដឹងដែរថាកុងត្រារបស់ Messi ជាមួយ Barcelona បានព្រមព្រៀងគ្នាថារូបគេមានសិទ្ធគ្រប់គ្រាន់ក្នុងការចាកចេញពីក្លិបនៅបញ្ចប់រដូវកាលណាមួយដែលកីឡាកររូបនេះចង់ចាកចេញ៕ 

កីឡាករ Lionel Messi
កីឡាករ Lionel Messi

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T