កាលពីម្សិលមិញ បុរសចំណាស់ជនជាតិអូស្រ្ដាលីម្នាក់ អាយុ៩៣ឆ្នាំ បានបង្ហាញខ្លួននៅក្នុងតុលាកាប្រទេសថៃ ក្នុងបទរំលោភ សេពសន្ថវៈ ខណៈពេលដែលគាត់រស់នៅប្រទេសថៃ។

ប៉ូលីសត្រូវបីគាត់ពីរថយន្ដពន្ធនាគា ដាក់លើកៅអីរុញ ដើម្បីចូលទៅជួបតុលាការជំរុំជំរះក្ដី ដែលធ្វើនៅខេត្ត ឈៀងមៃ ភាគខាងជើងនៃប្រទេសថៃ។ ជនជាប់ចោទរូបនេះមានឈ្មោះថា Karl Joseph Kraus ត្រូវបានគេចោទប្រកាត់ថា បានរំលោភក្មេងស្រីដែលមានអាយុពី ៧ឆ្នាំ ទៅ១៥ឆ្នាំកាលពីឆ្នាំ ២០១០។ បន្ទាប់ពីចាប់ខ្លួនពីបទ រំលោភសេពសន្ថវៈ អស់រយៈពេល៣ឆ្នាំរួចមក មេធាវីរបស់លោក Kraus បានបង់ប្រាក់ធានាខ្លួនលោក Kraus ចេញពីគុក ដោយលើកហេតុផលថា គាត់មានជំងឺមហារីក ឈឺជិតស្លាប់ហើយ។

លោក Karl Joseph Kraus មានដើមកំណើតអាឡឺម៉ង់ កើតក្នុងប្រទេសអូស្ដ្រាលី។ ក្រោយពីតុលាកាសំរេចដោះលែងរួចមក គាត់បានជិះមើលជុំវិញខេត្តឈៀងមៃ ដែលមើលទៅ សភាពជំងឺរបស់គាត់ គ្មានអីជាធ្ងន់នោះទេ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]