អស់ពី Ronaldo និង Messi ឥឡូវក្លិបបារាំងងាកមកចាប់ចិត្តខ្សែប្រយុទ្ធម្នាក់របស់ Barca វិញ

//s4.kh1.co/34/34b4de1cd9f85667ad7698f0728932b2f3c5ccb3.jpg
កីទ្បា

 ២៦-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តាមរបាយការណ៍របស់គេហទំព័រកីឡា Sport បានអះអាងថា Paris Saint-Germain កំពុងពិចារណាលើការចុះហត្ថលេខាយក Luis Suarez មកចាប់ដៃគូរសារជាថ្មីជាមួយអតីតមិត្តរួមក្រុម Barcelona កីឡាករ Neymar ។

យោងតាមរបាយការណ៍របស់គេហទំព័រកីឡា Sport បានអះអាងថា Paris Saint-Germain កំពុងពិចារណាលើការចុះហត្ថលេខាយកកីឡាករ Luis Suarez មកចាប់ដៃគូសាជាថ្មីជាមួយអតីតមិត្តរួមក្រុម Barcelona កីឡាករ Neymar

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលជាកត់សម្គាល់នោះ បន្ទាប់ពីការមកដល់របស់លោក Ronald Koeman ក្នុងនាមជាអ្នកចាត់ការទូទៅជំនួសលោកគ្រូ Setien ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះត្រូវបានគេរំពឹងថា នឹងចាកចេញពីក្រុមអ្នកមានបុណ្យ Barcelona

ខ្សែប្រយុទ្ធ Luis Suarez និង Neymar Jr
ខ្សែប្រយុទ្ធ Luis Suarez និង Neymar Jr

ប្រភពខាងលើក៏បានរាយការណ៍ទៀតថា ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរ៉ាហ្គាយរូបនេះហាក់មិនចាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅក្លិបចាស់ Ajax របស់ប្រទេសហូឡង់វិញនោះទេ ខណៈមានក្លិបជាច្រើនទៀតនៅតំបន់អឺរ៉ុប ក៏ចង់បាន Luis Suarez ផងដែរ៕

ខ្សែប្រយុទ្ធ Neymar Jr និង Luis Suarez
ខ្សែប្រយុទ្ធ Neymar Jr និង Luis Suarez

ប្រភពGoal

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T