មាន Man Utd ដែរ! ក្លិបទាំង៦នេះកំពុងបើកទ្វារង់ចាំ Messi ក្រោយពេលរូបគេដាក់សំណើចែកផ្លូវគ្នាជាមួយ Barca ជាផ្លូវការ

//s6.kh1.co/18/1874b6128f663ec82555e4a67ca6e2e9709fd387.jpg
កីទ្បា

 ២៦-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Manchester United ស្ថិតក្នុងចំណោមក្លិបទាំង៦ដែលចង់បាន Lionel Messi ទៅរួមក្រុម

បរទេស៖ កីឡាករ Lionel Messi បានដាក់សំណើសុំចែកផ្លូវគ្នាជាផ្លូវការជាមួយក្លិប Barcelona នៅរដូវក្ដៅនេះហើយបើទោះបីជានៅសល់កុងត្រាមួយឆ្នាំទៀតក៏ដោយ។ លើសពីនេះម្ចាស់ពានរង្វាន់ Ballon d'Or ៦សម័យរូបនេះអាចនឹងត្រូវចាកចេញពីទឹកដី Camp Nou ដោយគ្មានតម្លៃខ្លួន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Lionel Messi
  កីឡាករ Lionel Messi

ជាមួយគ្នានេះប្រសិនបើ Messi ចាកចេញពី Barcelona ដោយគ្មានតម្លៃខ្លួនពិតមែននោះ មានតែក្លិបដែលហ៊ានចាយ៥០មុឺនផោន (ឬប្រមាណ៦៦មុឺនដុល្លារ) ក្នុងមួយសប្តាហ៍ប៉ុណ្ណោះទើបអាចយករូបគេទៅរួមក្រុមបាន។ ក្នុងនោះក្លិប Manchester United ក៏ស្ថិតក្នុងចំណោមក្លិបដែលកំពុងបើកទ្វារង់ចាំតារាវ័យ៣៣ឆ្នាំរូបនេះផងដែរ។ 

  កីឡាករ Lionel Messi
  កីឡាករ Lionel Messi

ក្រៅពី Man Utd ក៏នៅមានក្លិបនៅក្នុងក្របខ័ណ្ឌ Premier League ពីរទៀតចង់បាន Messi ទៅរួមក្រុមដូចគ្នា មានដូចជាក្លិប Manchester City និង Chelsea ជាដើម។ ចំណែកឯនៅលីគ Serie A វិញក៏មានក្លិបយក្សពីរផងដែរ ដែលកំពុងប្រជែងយករូបគេពោលគឺក្លិប Inter Milan និង Juventus។ ក្លិបមួយទៀតដែលមានលទ្ធភាពខ្ពស់ដែរនោះគឺ Paris Saint-Germain ហើយប្រសិនបើយកមកបានមែននោះ Messi និង Neymar នឹងអាចលេងជាដៃគូជាមួយគ្នាម្តងទៀតនៅរដូវកាលក្រោយនេះ៕ 

  កីឡាករ Neymar និង Lionel Messi
  កីឡាករ Neymar និង Lionel Messi

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T