ល្បីចំណាយលុយ៣០ម៉ឺនដុល្លារ ទិញ ព្រាប សុវត្ថិ ចូលផលិតកម្ម ស្រាប់តែឧកញ៉ា ឡេង ណាវ៉ាត់ត្រា បកស្រាយថា....

//s4.kh1.co/ca/ca3859b4ba0d0987eced3c3bd9d5709a10b42305.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ជាការពិត កាលពីម្សិលមិញនេះ ខាងក្រុមហ៊ុនចម្រៀង GALAXY NAVATRA បានធ្វើពិធីទទួលស្វាគមន៍ កំពូលតារាចម្រៀង ព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនរបស់ខ្លួនផងដែរ។

ភ្នំពេញ៖ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ជាតារាចម្រៀងមួយរូប ដែលមានកេរ្ដិ៍ឈ្មោះល្បីល្បីល្បាញខ្លាំងប្រចាំប្រទេសកម្ពុជា ដោយតារាប្រុសរូបនេះ បានឈានជើងចូលវិស័យសិល្បៈផ្នែកចម្រៀងមួយនេះជាង ២០ឆ្នាំមកហើយ តែលោកនៅតែអាចទាញយកការស្រលាញ់ និងចូលចិត្ត ពីទស្សនិកជនគ្រប់មជ្ឈដ្ឋានបានដដែល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ កាលពីពេលថ្មីៗនេះ លោក ព្រាប សុវត្ថិ ក៏បានប្រកាសថា ខ្លួននឹងចាកចេញពីផលិតកម្មរស្មីហង្សមាស ដើម្បីមកចូលរួមការងារសិល្បៈបន្ត និងចុះកុងត្រាក្នុងផលិតកម្មថ្មីគឺ ក្រុមហ៊ុនចម្រៀង GALAXY NAVATRA ផងដែរ។ ជាពិសេស កាលពីម្សិលមិញនេះ ខាងក្រុមហ៊ុនចម្រៀង GALAXY NAVATRA បានធ្វើពិធីទទួលស្វាគមន៏ កំពូលតារាចម្រៀងរូបនេះ មកកាន់ក្រុមហ៊ុនរបស់ខ្លួនយ៉ាងអធិកអធម ព្រមទាំងមានភ្ញៀវកិត្តិយសជាច្រើននាក់បានអញ្ជើញមកចូលរួមជួយដឹកលឺ ក្នុងថ្ងៃចុះហត្ថលេខារបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ចូលក្នុងផលិតកម្មថ្មីមួយនេះ។

ជាក់ស្ដែង អ្វីដែលយើងចាប់អារម្មណ៍ខ្លាំងបំផុតក្នុងកម្មវិធីនោះ គឺមានព័ត៌មានលេចលឺថាម្ចាស់ផលិតកម្មបានចំណាយទឹកប្រាក់ ៣០ម៉ឺនដុល្លារ និងទឹកប្រាក់បន្ថែមប្រចាំខែជិត ១ម៉ឹនដុល្លារផងដែរ។ ក្នុងនោះដែរ លោកឧកញ្ញា ឡេង ណាវ៉ាត់ត្រា បាននិយាយបកស្រាយ និងបដិសេដថា វាមិនមែនជាការពិតនោះទេ ការដែលលោក ព្រាប សុវត្ថិ ចូលរួមក្នុងផលិតកម្ម Galaxy Navatra នេះ គឺមានគោលដៅច្បាស់លាស់មួយ និងបេះដូងស្រលាញ់តែសិល្បៈប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត ឧកញ្ញា ឡេង ណាវ៉ាត់ត្រា បានបន្ថែមទៀតថា លោកពិតជាស្រលាញ់នៅសិល្បៈតាំងតែពីតូចមកម្ល៉េះ ដូច្នេះលោកបានតាំងចិត្តថ្ងៃណាមួយ ដែលមានលទ្ធភាពនឹងចំណាយលុយ ២០ ទៅ៣០ភាគរយនៃចំណូលសរុបដើម្បីធ្វើអាជីវកម្មលើវិស័យសិល្បៈ ហើយអាចធ្វើឲ្យវិស័យមួយនេះឈានដល់ការប្រកួតប្រជែងជាមួយប្រទេសជិត និងឲ្យពិភពលោកស្គាល់ពីសិល្បៈកម្ពុជា៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖​

  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ និង

លោកឧកញ្ញា ឡេង ណាវ៉ាត់ត្រា 
  លោក ព្រាប សុវត្ថិ និង លោកឧកញ្ញា ឡេង ណាវ៉ាត់ត្រា 
  លោក ព្រាប សុវត្ថិ និង លោកឧកញ្ញា ឡេង ណាវ៉ាត់ត្រា 
  លោក ព្រាប សុវត្ថិ និង លោកឧកញ្ញា ឡេង ណាវ៉ាត់ត្រា 
ព្រាប សុវត្ថិ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T