កាលពីពេលថ្មីៗនេះ ជាងកាត់សក់ម្នាក់ បានកែច្នៃម៉ូតសក់មួយប្រភេទ ដែលមើលទៅមានរូបរាង ដូចជាផ្លែប៉េងប៉ោះ ដែលមានពណ៌ក្រហមភ្លឺ យ៉ាងស្រស់ស្អាត និងមិនធ្លាប់មានពីមុខមក។

ម៉ូតសក់មួយប្រភេទនេះ ត្រូវបានបង្កើតឡើង ដោយជាងកាត់សក់ម្នាក់ ដែលនៅក្នុងហាង “Hiro of Osaka-Based Salon” ស្ថិតក្នុងប្រទេសជប៉ុន ដោយគេបានដាក់ឈ្មោះឲ្យវាថា “ម៉ូតសក់ផ្លែប៉េងប៉ោះទុំ”។

ដូចគ្នានេះដែរ ហាងមួយនេះ ស្ថិតនៅក្នុងទីក្រុង ដែលសំបូរទៅដោយ មនុស្សវ័យជំទង់ ជាមួយនឹងការលេងស្ទាយ សំលៀកបំពាក់ ឬ ម៉ូតសក់ប្លែកៗ និងគ្រឿងតុបតែងខ្លួនផ្សេងៗទៀត ហើយជាងកាត់សក់ម្នាក់នោះ បាននិយាយថា ម៉ូតសក់នេះមិនមែនជាម៉ូតចម្លែក ឬអស្ចារ្យអ្វីនោះទេ គ្រាន់តែជាគំនិតច្នៃប្រឌិតមួយតែប៉ុណ្ណោះ។





តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះម៉ូតសក់មួយនេះ?

ដោយ ៖ ប៊ី

ខ្មែរឡួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]