ចង់លោះព្រលឹង! ក្រោយឃើញសម្រស់ ផេនខេត មួយសន្លឹក កាលពីមុនឡើងខុសគ្នាខ្លាំង

//s6.kh1.co/74/74362d9946133dd4df44ded7576463494aff7952.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បច្ចុប្បន្ននេះ សម្រស់តារាស្រីភេទទី ៣ កញ្ញា ផេនខេត កាន់តែមានភាពស្រស់ស្អាត និងលេចធ្លោខ្លាំង តែបើងាកមកមើល មុខមាត់របស់នាងកាលពីច្រើនឆ្នាំមុនវិញ ពិតជាមានភាពខុសគ្នាខ្លាំង ស្ទើរតែចំណាំមិនបាន

ភ្នំពេញ៖ សព្វថ្ងៃនេះ តារាស្រីភេទទី ៣ កញ្ញា ផេនខេត កាន់តែទទួលបានប្រជាប្រិយភាព និងការគាំទ្រពីទស្សនិកជនជាច្រើន ជាមួយនឹងសមត្ថភាព ទេពកោសល្យវោហាសព្ទចាក់ទឹកមិនលិច ផ្ដល់សំណើច និងភាពរីករាយជូនអ្នកទស្សនា ធ្វើឲ្យពួកគេកាន់តែមានភាពពេញចិត្តចំពោះរូបនាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ងាកមកមើលពីការរៀបចំតុបតែងខ្លួនរបស់នាង នាពេលបច្ចុប្បន្ននេះ ក៏មិនចាញ់តារាអាជីពផ្សេងៗទៀត ដែលតែងតែបានមកជាមួយនឹងស្ទាយ៍ដ៏ទាន់សម័យ គួរជាទីចាប់អារម្មណ៍ បើទោះបីជានាងហាក់ដូចជាមានរាងធាត់បន្តិចមែន តែការបង្ហាញខ្លួនក្នុងស្ទាយ៍នីមួយៗរបស់នាង ពិតជាមានភាពសាកសមទៅនឹងមុខមាត់ ព្រមទាំងរូបរាង ដែលជួយលើកសម្រស់ឲ្យកាន់តែស្រស់ស្អាតទ្វេដង។ 

យ៉ាងណាមិញ នេះជាសម្រស់ដ៏លេចធ្លោមួយក្នុងពេលបច្ចុប្បន្ននេះ តែបើក្រឡេកទៅមើលមុខមាត់ និងរូបសម្រស់របស់នាង កាលពីច្រើនឆ្នាំមុនវិញ នៅពេលដែលនាងមិនទាន់មានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈ ឃើញថា មានភាពខុសគ្នាខ្លាំង ទាំងពណ៌សម្បុរស្បែក រូបរាង ព្រមទាំងមុខមាត់ ដែលស្ទើរតែខុសគ្នាទាំងស្រុង ព្រោះកាលពីមុននាងមានការតុបតែងខ្លួន បែបសាមញ្ញធម្មតា ដែលធ្វើឲ្យហ្វេនៗជាច្រើនចំណាំមិនចង់បាន៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

ផេនខេត
ផេនខេត
ផេនខេត
ផេនខេត
ផេនខេត
ផេនខេត
ផេនខេត
ផេនខេត
ផេនខេត
ផេនខេត
ផេនខេត
ផេនខេត
ផេនខេត កាលពីមុន
ផេនខេត កាលពីមុន
ផេន ខេត
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T