ប្រហែសពេក! ឪពុកម្ដាយភ្លេចខ្លួន បណ្ដោយឲ្យកូនជិះពោងម្នាក់ឯង រហូតរសាត់អណ្ដែតលើផ្ទៃសមុទ្រយ៉ាងឆ្ងាយ (មានវីដេអូ)

//s6.kh1.co/2c/2cab4baa87036bf6eb67d8bcb117b40fa3caa8ee.jpg
សង្គម

 ២៦-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្មេងស្រីតូចវ័យ៥ឆ្នាំម្នាក់ មិនបញ្ចេញឈ្មោះ បានជិះពោងម្នាក់ឯង រសាត់អណ្ដែតលើផ្ទៃសមុទ្រយ៉ាងឆ្ងាយ

ក្រិក៖ កាលពីថ្ងៃអាទិត្យទី២៣ ខែសីហាសប្ដាហ៍មុននេះ ក្មេងស្រីតូចវ័យ៥ឆ្នាំម្នាក់ មិនបញ្ចេញឈ្មោះ បានជិះពោងម្នាក់ឯង រសាត់អណ្ដែតលើផ្ទៃសមុទ្រយ៉ាងឆ្ងាយ។ ហេតុការណ៍នេះ បានកើតឡើងនៅឆ្នេរមួយ នៃឈូងសមុទ្រ Corith ក្នុងទីប្រជុំជន Antirrio ប្រទេសក្រិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរូបនោះ កំពុងលេងទឹកជាមួយនឹងឪពុកម្ដាយ ដោយគេជិះពោងរូបសេះដុះស្នែងផងដែរ។ ហើយឪពុកម្ដាយ បានភ្លេចខ្លួន ក៏បណ្ដាលឲ្យក្មេងស្រី រសាត់អណ្ដែតលើផ្ទៃសមុទ្រជិត១គីឡូម៉ែត្រពីច្រាំង។ បន្ទាប់ពីភ្ញាក់ខ្លួនរួចមក ឪពុកម្ដាយ បានប្រញាប់ប្រញាល់ទំនាក់ទំនងទៅកាន់អាជ្ញាធរកំពង់ផែ ដើម្បីជួយសង្គ្រោះក្មេងស្រីភ្លាមៗ។

យ៉ាងណាមិញ អាជ្ញាធរបានប្រើប្រាស់សាឡាងមួយឈ្មោះថា Salaminomachos និងបើកទៅជួយសង្គ្រោះក្មេងស្រី ដោយសុវត្ថិភាព និងប្រគល់ក្មេងស្រីឲ្យទៅឪពុកម្ដាយវិញផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T