កាលពីពេលថ្មីៗនេះ រូបភាពមួយចំនួន ត្រូវបានគេយកមក ផ្សព្វផ្សាយនៅក្នុង facebook ដែលរូបភាពទាំងនោះ សុទ្ធសឹងជារូបភាពដែល បង្ហាញពីបុរសម្នាក់លើកនិយាយទូរស័ព្ទ ខណៈពេលដែលទូរស័ព្ទកំពុងតែសាកថ្ម និងបានបង្កឲ្យបុរសនេះរងរបួសយ៉ាងធ្ងន់ធ្ងរ។

យោងទៅតាមការដកស្រង់ ពីប្រភពព័ត៌មានរបស់សឹង្ហបុរី បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងទៅ លើបុរសម្នាក់ដែលបានលើកទូរស័ព្ទនិយាយ ដោយបុរសនេះភ្លេចដកប្រដាប់សាកថ្មចេញ។ អ្វីដែលគួរឲ្យរន្ធត់នេះ បុរសនេះស្រាប់តែឆក់ និងដេកដួលទៅលើដីតែម្ដង ដែលភ្លាមៗនោះ ឪពុករបស់បុរសនេះ បានស្ទុះចូលទៅមើលក្នុងបន្ទប់ ក៏ប្រទះឃើញកូនប្រុសរបស់ខ្លួន បានបាត់បង់ស្មារតី ជាមួយនឹងសម្លេងលោតយឺតៗ និងដៃរលាកយ៉ាងខ្លាំង។

ដោយសារតែឃើញហេតុការណ៍បែបនេះ បុរសនេះក៏ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ និងស្លាប់បន្ទាប់ពីទៅដល់ទីនោះ។ នៅក្នុងនោះ ក៏មិនបានបញ្ជាក់ពីទីកន្លែងកើតហេតុផ្ទាល់នោះទេ ហើយក៏មិនបានប្រាប់ពីម៉ាក ទូរស័ព្ទអ្វីច្បាស់លាស់នោះដែរ។

តើប្រិយមិត្ដយល់យ៉ាងណា នៅពេលដែលនិយាយទូរស័ព្ទបណ្ដើរ និងសាកថ្មបណ្ដើរ? 





កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]