ស្នេហា៖ មនុស្ស​ពីរនាក់ ​បាន​ជួប​គ្នា​គឺ ​សុទ្ធ​តែ​ជា​និស្ស័យ ព្រោះ​បើ​គ្មាន​និស្ស័យ ​ក៏​មិន​អាច​បាន​ជួប​គ្នា​ ហើយ​បើ​មិន​បាន​ជួប​គ្នា ​ក៏​មិន​អាច​បង្កើត ​ទំនាក់​ទំនង ហើយបើ​មិន​បាន ​បង្កើត​ទំនាក់​ទំនងទេ ​ក៏​មិន​អាច​មាន​វាសនា​ បាន​ចាប់​ដៃ ​​​កសាងជីវិត​គ្រួសារ ​ដើរ​រួម​ផ្លូវ​ ជាមួយគ្នា​ដែរ។

ដូច្នេះ​នៅពេល​ដែល​ សម្រេច​ចាប់​ដៃគ្នា ​ជា​ប្តី​ប្រពន្ធ​ហើយ ​គួរ​តែ​ចេះ​អត់​អោននិង រៀនសិក្សា​ស្វែង​យល់​ពី​គ្នា ឲ្យ​គ្នា​ឲ្យ​បាន​ច្រើន រៀន​ឲ្យ​ឆ្លាត​ ដឹង​ពី​អ្វី​ដែល​គួរ​ធ្វើ ​និង​អ្វី​ដែលមិន​គួរធ្វើ​ ​ដែល​អាច​នាំ​ឲ្យ​ ប៉ះពាល់​ដល់​អារម្មណ៍​ដៃគូ ជា​ពិសេសនោះគឺមនុស្ស​ស្រី​។

ហេតុ​ដូចនេះហើយ ​សម្រាប់​ស្រី​ៗ បើ​មិន​ចង់​ឲ្យ ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​អ្នក ប្រែក្លាយ​ទៅ​ជា ​អាក្រក់​ទៅ​ៗទេនោះ គួរ​តែបញ្ឈប់​ ​នូវ​កំហុស​ទាំង​៥​យ៉ាង​នេះ តទៅទៀត ​​​ព្យាយាម​ធ្វើ​ជា​ប្តីល្អ ប្រពន្ធ​ល្អ ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ​ចេះ​ផ្តល់​តម្លៃនិង ​យល់​ពី​អារម្មណ៍​គ្នា ​ ទើប​គ្រួសារ​មាន​សុភមង្គល៕

១. ប្រៀប​ធៀប​ប្តីខ្លួន​ជាមួយ​អ្នកដទៃ

រូបតំណាង​

ការ​ប្រៀប​ធៀប​គឺ​ជា ​សត្រូវ​នៃ​សុភមង្គល​។ អ្នក​អាច​គិត​ថា ​ប្តី​របស់​ខ្លួន​ មិន​ពូកែ ​ជួសជុល របស់​របរ​ខូច​ខាត ​ក្នុង​ផ្ទះ ​ដូច​ប្តី​អ្នក​ជិត​ខាង ប៉ុន្តែ​អ្នក​ក៏​អាច ​ប្រហែល​ជា​មិន​ពូកែ ​ចំអិន​ម្ហូប​ដូ​ចជា ​អ្នក​ប្រពន្ធ​អ្នក​ដទៃ​ទៀត​ដែរ​... ដូច្នេះ​ត្រូវ​គិត​ថា ​មនុស្ស​ម្នាក់​ៗ សុទ្ធ​តែមាន​នៅ ​ចំណុច​ខ្សោយរៀងៗខ្លួន ហើយ​អ្នក​រៀប​ការ​ ក៏​ធ្វើ​តែ​អ្នក​ស្រលាញ់​គេ​ជា ​ខ្លួន​គេ​ដែរ។ ហេតុ​ដូចនេះ វា​គឺពិត​ជា​មិន​ល្អ​នោះទេ ​ដែល​អ្នក​តែងតែព្យាយាម ​ប្រៀប​ធៀប ​ប្តី​របស់​ខ្លួន​ជា​មួយ​នឹង ​ប្តី​អ្នក​ដទៃ ទាំង​ដែលមិន​បាន​ មើល​ពី​ចំណុច​ខ្សោយខ្លួន​ឯង។ ម្យ៉ាង​វិញ​ទៀត ​ការ​ដែល​ចេះ​តែ ​ប្រៀប​ធៀប​បែបនេះ ​ក៏​នឹងធ្វើ​ឲ្យ​ប៉ះពាល់ ​អារម្មណ៍​ប្តី​របស់ ​អ្នក​យ៉ាង​ខ្លាំង​ដែរ​។

២. មិន​ពេញ​ចិត្ត​នៅ​អ្វី​ដែល​ប្តី​ធ្វើ​

រូបតំណាង​

មនុស្ស​មួយ​ចំនួន ​ប្រហែល​ជា​អាច នៅមាន​ទម្លាប់​មិន​សូវ​ខ្វាយ​ខ្វល់​ ពី​រឿង​តូចតាច ​ដែល​ប្តី​ពួកគេ​ខិតខំ​ធ្វើ ​ដើម្បី​ខ្លួន​នោះទេ​ ហើយ​ពួកគេ ​ក៏មិនដែល​គិត​ថា ​ប្តី​មាន​អារម្មណ៍ ​អន់​ចិត្ត​បែបណានោះដែរ​។ ប្រហែល​ជា​អ្វី​ ដែលប្តីអ្នក​​ធ្វើ ​សម្រាប់​អ្នក​​តូច​តាច ដូចជា​ ការ​ចាំ​បើ​កទ្វារ​ឲ្យ​អ្នក ទៅ​ទទួល​អ្នក​ពេល​ចេញ​ពី​ធ្វើ​ការ​ ចាក់​សម្រាម... ហើយ​អ្វី​ដែល​ប្តី ​អ្នក​ចង់​បាន​នោះគឺ គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ចាប់​អារម្មណ៍ ​នឹង​យល់​ពី​តម្លៃ​នៃ​សកម្មភាព ​តូចតាចទាំងនោះតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ​ប្រសិន​បើ​ប្រពន្ធ មិន​ចាប់​អារម្មណ៍ ​ យល់​ថាមិន​​សំខាន់ វា​ក៏​អាច​ប៉ះពាល់​ ទៅ​ដល់​​​អារម្មណ៍ប្តី​អ្នក ​ធ្វើ​ឲ្យ​គាត់​​ឈឺចាប់ អន់​ចិត្ត ហើយ​យូរ​ៗ​ទៅ គេក៏​នឹង​លែង​បន្ត ធ្វើ​វា​ទៀតដែរ​។

៣. រអ៊ូ​ច្រើន​

រូបតំណាង​

នៅពេល​ដែល​ប្តី ​ធ្វើ​នៅ​កំហុស​អ្វី​មួយ​ខុស​ ឬមិន​ត្រឹម​ត្រូវ ប្រពន្ធភាគច្រើន​ ​តែង​តែ​រអ៊ូ ម្តង​ហើយ​ម្តងទៀត មិនចេះ​ចប់​។ ​មនុស្ស​ប្រុស ​មាន​ចិត្ត​ធ្ងន់ណាស់​​ តែ​ប្រសិនបើ​អ្នក​នៅ​តែ ​រអ៊ូដដែលៗ ជីកកកាយ ​មក​និយាយ​នៅ​កំហុស​ឆ្គង ​របស់​គេ​ម្តងហើយ ​ម្តង​ទៀតនោះ ទោះប្តី​របស់​អ្នក មាន​ចិត្ត​ធ្ងន់​យ៉ាងណា ក៏​ចេះ​​ធុញ ចេះ​ខឹងដូចគ្នា​ដែរ គ្មាន​អ្នក​ណា ដែល​មិន​ចេះខុសនោះ​ទេ គ្រាន់​តែ​សុភមង្គល ​មិនមែន​ជា​ការអង្គុយ ​ចាំ​តែចាប់​កំហុស រអ៊ូរទាំដាក់​គ្នា ​បែបនេះ​នោះទេ ប្រសិន​បើ​គាត់​ធ្វើ​ខុស ​ជំនួស​ឲ្យ​ការ​ស្តី​បន្ទោស​ និង​រអ៊ូ អ្នកអាច​និយាយ​ជាមួយ​គាត់​ ដោយ​សុភាព​ និង​ស្វែងយល់​ពី ​មូល​ហេតុ​នៃ​កំហុស​នោះ​​។

៤. ធ្វើអ្វី​ៗ​ដោយ​ខ្លួន​ឯង

រូបតំណាង​

អាច​និយាយ​បាន​ថា ​ប្តី​របស់​អ្នក​ប្រហែល មិនមែនជាមនុស្ស​ប្រុស ​ដែល​ល្អ​គ្រប់​ដប់​នោះទេ ពេល​ខ្លះ​គាត់​អាចនឹង ​មិន​វាងវៃ ប៉ុន្តែមិនមែន​មានន័យ​ថា ​អ្នក​គួរ​តែធ្វើ​កិច្ច​ការ​ងារ​ គ្រប់​បែបយ៉ាង​ ដោយ​ខ្លួន​ឯង ទុកឲ្យ​គាត់​នៅ​តែ​ឯងនោះទេ​។ អ្នក​គួរ​តែ​ព្យាយាម ​ឲ្យ​ប្តី​របស់​អ្នក​ជួយ ​កិច្ច​ការ​ផ្ទះ​ខ្លះ​​ បើ​ទោះបី​ជា​ដំបូង​ៗ គាត់​មិន​អាច​ធ្វើ​បាន​ល្អ យ៉ាងណាក៏ដោយ។ កំហុស​នៃ​ស្ត្រី​មេផ្ទះ ​ភាគ​ច្រើន​នោះគឺ​ ធ្វើ​នៅ​រាល់​កិច្ចការ​ នៅ​ក្នុង​ផ្ទះ​ដោយ​ខ្លួន​ឯង ហើយ​ទុកឲ្យ​ប្តី ​ទំនេរ​ដោយ​មិន​ជួយ ​ធ្វើ​អ្វី​សោះ​។ មនុស្សស្រី​មួយ​ចំនួន ​មិនមែន​ដើ​រតួរ ​តែ​ជា​ស្ត្រី​មេផ្ទះ​តែប៉ុណ្ណោះ​ទេ តែ​នាង​ក៏​ត្រូវ​ចេញ ​ទៅ​ធ្វើ​ការនៅ​ខាងក្រៅ​រក​លុយ ហើយពេល​មក​ដល់​ផ្ទះ ​ត្រូវ​មើល​កូន ដាំស្ល រវល់​ជាមួយ​កិច្ចការ​ជាច្រើន ខណៈពេល​ដែល​ប្តី ​រវល់​តែ​មើល​ទូរទស្សន៍​ទៅ​វិញ។ ក្នុង​ពេល​នោះ​ហើយ​ដែល​ប្រពន្ធ​ ចាប់​ផ្តើម​ខឹង​ នៅ​ពេល​ដែល​ប្តី ​មិន​ជួយ​ធ្វើ​អ្វី​សោះ ទំនាក់​ទំនង​ចាប់​ផ្តើម​ប្រែ​ពី ​ការ​ផ្អែម​ល្ហែម​ច្រើន មក​ជា​ការ​ឈ្លោះ​ប្រកែក​ច្រើន ​ជាង​ទៅ​វិញ​។ ដូច្នេះ​សុភមង្គល ​មិនមែនជាការ​​ទម្លាក់​​បន្ទុក ​ឲ្យទៅ​តែម្ខាងៗនោះទេ បង្កើត​ទម្លាប់​ជួយ​គ្នា​ទើប​ជា​ការ​ល្អ​។

៥. តែងតែប្រឆាំង​និង​គំនិត​ប្តី​

រូបតំណាង​

ជីវិត​អាពាហ៍ពិពាហ៍ មាន​រឿង​ជា​ច្រើន​ដែល ​ពេល​ខ្លះ​ធ្វើ​ឲ្យ ​ប្តី​ប្រពន្ធ​ជួប​នៅ​បញ្ហាប្លែក​ៗ ជាច្រើន​ កុំ​រៀន​ធ្វើ​ជា មនុស្ស​អាត្មានិយម ​គិត​តែ​ពី​ខ្លួន​ឯង។ ឧទាហរណ៍ នៅ​ពេល​ដែល​អ្នក​ទាំងពី​រ ចង់​ចេញ​ទៅញុំា​អាហារ​ ពេលល្ងាច​ជា​មួយ​គ្នានៅខាងក្រៅ ប្រសិន​បើ​ប្តី​របស់​អ្នក ​ចូល​ចិត្ត​ទៅ​ញុំាអាហារ​ នៅ​ហាង​មួយណា​នោះ អ្នកគួរ​តែ​ឆ្លៀត​ទៅ​ញុំា​ទីនោះខ្លះ​ បើ​ទោះបី​អ្នក​មិន​ចង់​ក៏​ដោយ កុំ​ចេះ​តែចង់​​ឲ្យ​គេ ​ធ្វើ​តាម​នៅ​អ្វី ​ដែល​ខ្លួន​ឯង​ចង់​បានរហូត​​នោះ។ ​ការ​ដែល​ចេះ​តែ ​ធ្វើ​បែបនេះ​នឹងធ្វើ​ឲ្យ​គាត់ ​មិនចង់​ចេញ​ទៅ​ខាងក្រៅ​ជាមួយ​អ្នក ដោយ​ព្យាយាម​ទៅជាមួយ ​មិត្ត​ភក្តិជំនួស​វិញ​។ នេះ​ក៏ព្រោះ​តែ ​អ្នក​តែង​តែ​ប្រឆាំង​និង ​គំនិត​គាត់​រហូត​ផងដែរ​។

ប្រភព៖ eva.vn , pintsizedtreasures

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]