យោងតាមគេហទំព័រ The Sun បានអោយដឹងថា មានស្ត្រីម្នាក់ បង្ក្រាបចិត្ត ភ័យខ្លាច សត្វពីងពាង ដោយ យកសត្វពីងពាងយក្ស មានពិស ធ្វើជាសត្វចិញ្ចឹម។

ស្ត្រីរូបនោះ ឈ្មោះ Cassandra Tainsh អាយុ ២០ឆ្នាំ រស់នៅ Leeds តំបន់ West Yorks។ នាង ដែលធ្លាប់តែ ភ័យខ្លាចចំពោះសត្វពីងពាង តាំងពីក្មេង  បានយកសត្វពីងពាងយក្ស មានពិស ជាច្រើនក្បាលមកចិញ្ចឹម មិនគួរអោយជឿ ។

ស្ត្រីឈ្មោះCassandra បាននិយាយថា នាងធ្លាប់ខ្លាចសត្វពីងពាង យ៉ាងខ្លាំង រហូតដល់ នាងសម្រេចចិត្ត ចិញ្ចឹមពីងពាងយក្ស កាលពីឆ្នាំមុន ទើបនាងលែងភ័យខ្លាច។ នាងនិយាយបន្តទៀតថា មានថ្ងៃមួយនាង បានទៅក្នុងសួនក្នុងទីក្រុង ហើយនៅទីនោះ មានរៀបចំពិធីសប្បុរសធម៌មួយ ដែលផ្តល់កាសអោយអ្នកចូលរួម ចាប់កាន់ពីងពាងយក្ស។ នៅពេលនោះ នាងគិតថា ប្រសិនបើនាងអាចយកសត្វពីងពាងបាន នាងក៏អាចបញ្ជាក់ថា ខ្លួនរបស់នាង បង្រ្កាបចិត្តភ័យខ្លាចបាន ដែរ។ ដូចនេះ នាងសម្រេចចិត្តយក សត្វពីងពាងយក្សពណ៌ក្រហមមួយក្បាល ហើយនាងបានចាប់ចិត្តស្រលាញ់វាភ្លាមៗ។ ក្រោយមកទៀត នាងបានចិញ្ចឹមសត្វពីងពាងយក្សថែម ៦ក្បាល ក្នុងបន្ទប់គេងរបស់នាង។

ស្ត្រីឈ្មោះCassandra និយាយបន្តថា នាងចូលចិត្តតុបតែងលើខ្លួនពីងពាងយក្ស  និង ដាក់ គ្រឿងសង្ហារឹម  ក្បែរវា ដើម្បីកំសាន្តលេង និងថតរូប។ នាងបញ្ជាក់ថា គ្រឿងសង្ហារឹមទាំងនោះជា សំភារៈក្មេងលេង ដែលមានទំហំតូចៗ ប៉ុនខ្លួន ពីងពាងយក្ស ទាំងនោះ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះស្ត្រីម្នាក់នេះ?






ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]