Zayn ចេញពីក្រុមយូរហើយ Harry Styles នៅមិនអស់ចិត្តរឿងនេះ

//s4.kh1.co/99/99766d0c244b04af260be9d6cf465866a1d8771a.jpg
តារា & កម្សាន្ដ

 ២៥-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀង បុរសសម្បូរស្នេហ៍ Harry Styles នៅតែមិនអស់ចិត្ត ពីអតីតមិត្តរួមក្រុម Zayn Malikទាល់តែសោះ ដែលសម្រេចចិត្តចាកចេញពីក្រុម One Direction កាលពីឆ្នាំ២០១៥កន្លងទៅ។

បរទេស៖ មិននឹកស្មានសោះថា រហូតមកដល់ពេលនេះ តារាចម្រៀង បុរសសម្បូរស្នេហ៍ Harry Styles នៅតែមិនអស់ចិត្ត ពីអតីតមិត្តរួមក្រុម Zayn Malikទាល់តែសោះ ដែលសម្រេចចិត្តចាកចេញពីក្រុម One Direction កាលពីឆ្នាំ២០១៥កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសរូបនេះ បានបង្ហាញពីអារម្មណ៍សោកសៅ នៅពេលដែល អតីតមិត្តរួមក្រុមសម្រេចចិត្តចាកចេញពីទ្រនំដែលធ្លាប់នៅជាមួយគ្នា ដោយរូបគេមិនដែលគិតថារឿងនេះ អាចនឹងកើតឡើយទាល់តែសោះ ដោយស្ទើរតែមិនជឿថារវាងសមាជិកក្នុងក្រុមទាំងអស់ អាចនឹងមានថ្ងៃបែកបាក់គ្នានោះដែរ ដំបូងៗអ្នកទាំងអស់គ្នានៅក្នុងក្រុមដូចជាពេញចិត្តនូវអ្វីដែលពួកគេមាន ប៉ុន្តែតារាប្រុសរូបនេះមិនដឹងសោះថា Zayn Malik មិនដែលចាត់ទុកខ្លួនជាសមាជិកក្នុងក្រុមទៅវិញ រហូតដល់ម្ចាស់បទ« Dusk Till Dawn» រូបនេះសម្រេចលាឈប់ពីក្រុម ទើបធ្វើឲ្យ Harry Styles ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយគ្មានពាក្យអ្វីនិយាយ  ដែលនេះជាមូលហេតុចម្បងដែលធ្វើឲ្យក្រុមទាំងមូលត្រូវបែកបាក់និង ចែកផ្លូវគ្នាដើររៀងខ្លួនផងដែរ។

គួររម្លឹកដែរថា Zayn Malik បានចាកចេញពីក្រុម One Direction ក្នុងខែ មិនា ឆ្នាំ២០១៥ ក្រោយពីការចាកចេញមួយនេះ ប៉ុន្មានខែក្រោយមក សមាជិកដែលនៅសេសស់ទាំងអស់ ក៏សម្រេចចិត្តរំសាយក្រុមទាំងមូល រួចក៏បន្តអាជីពជាតារាចម្រៀងទោលរៀងខ្លួនវិញផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

One Direction
One Direction
One Direction
One Direction
One Direction
One Direction
Zayn Malik
Zayn Malik
Harry Styles
Harry Styles
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T