គ្រោះថ្នាក់ទាំងនេះ​អាចកើតមាន បើ​យើង​ចូលគេង​ភ្លាមៗក្រោយបាយរួច

//s4.kh1.co/cc/ccf85ac0e78cb17cc42eb2ed4190ea13d77267bf.jpg
នារី

 ២៥-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ទោះបីជាមានមតិមួយចំនួនបានលើកឡើងថា ការចូលគេងបន្ទាប់ពីទទួលទានអាហាររួចអាចធ្វើឲ្យយើង​មានអារម្មណ៍ស្កប់ស្កល់ ហាក់ដូចជាធូរស្រាលក៏ដោយ ក៏មានហេតុផលខ្លះបានលើកឡើងយើង​មិនឲ្យធ្វើបែបនេះឡើយ។ នៅពេលយើង​កំពុងដេក​នៅលើគ្រែ រាងកាយនឹងមានការលំបាកក្នុងការធ្វើការលើអាហារដែលយើង​ទើបញ៉ាំ ដែលអាចបង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​​ជា​ច្រើន​ដោយ​រាប់​ចាប់​ពី​បញ្ហា​ក្នុងការរំលាយអាហារ រហូតដល់មានជំងឺដាច់សរសៃឈាមខួរក្បាល​។

ទោះបីជាមានមតិមួយចំនួនបានលើកឡើងថា ការចូលគេងបន្ទាប់ពីទទួលទានអាហាររួចអាចធ្វើឲ្យយើង​មានអារម្មណ៍ស្កប់ស្កល់ ហាក់ដូចជាធូរស្រាលក៏ដោយ ក៏មានហេតុផលខ្លះបានលើកឡើងយើង​មិនឲ្យធ្វើបែបនេះឡើយ។ នៅពេលយើង​កំពុងដេក​នៅលើគ្រែ រាងកាយនឹងមានការលំបាកក្នុងការធ្វើការលើអាហារដែលយើង​ទើបញ៉ាំ ដែលអាចបង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​​ជា​ច្រើន​ដោយ​រាប់​ចាប់​ពី​បញ្ហា​ក្នុងការរំលាយអាហារ រហូតដល់មានជំងឺដាច់សរសៃឈាមខួរក្បាល​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១– គ្រោះថ្នាក់ដល់សុខភាពពេល​ចូលគេងភ្លាមៗបន្ទាប់ពីញ៉ាំបាយ​រួច

ក្រហាយទ្រូង

ការក្រហាយទ្រូងគឺជាអារម្មណ៍ក្រហាយដែលចាប់ផ្តើមនៅតំបន់ចុងដង្ហើមហើយរាលដាលដល់ទ្រូង និង​បំពង់ក​របស់យើង​។ អាការៈ​​នេះ​​បណ្តាល​មក​ពី​កម្រិត​អាស៊ីដ​ក្រពះ​មាន​ច្រើន​​ពេក ជា​លទ្ធផល​​ដែល​បណ្តាល​មក​ពីការ​គេងភ្លាមៗ​​បន្ទាប់​​ពី​យើង​ញ៉ាំ​​អា​ហារ​រួច​។

ការច្រាលទឹកអាស៊ីដក្រពះ

ការច្រាលទឹកអាស៊ីដក្រពះ កើតឡើងនៅពេលដែលសន្ទះចន្លោះក្រពះ និងបំពង់អាហារមិនអាចបិទបើក​បាន​ល្អ ដែល​អាច​ឲ្យ​អាស៊ីដ​ក្រពះហូរត្រឡប់​មក​បំពង់ក​វិញ​បាន​។ ការដេកបន្ទាប់ពីញ៉ាំបាយ​រួចគឺអាចបង្កឲ្យ​យើង​មានជំងឺនេះបាន។ ប្រ​សិន​បើការ​ចាល់អាស៊ីដ​បន្តកើតមាន នោះភ្នាសរំអិលក្នុងក្រពះយើង​នឹងអាចមានការខូចខាតបាន។

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke)

ការស្រាវជ្រាវបង្ហាញថា ការគេងភ្លាមៗ​បន្ទាប់ពីញ៉ាំបាយ​រួច​​អាចបង្កើន​ហានិភ័យនៃជំងឺគ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​បាន​។ ក្រុម​អ្នកស្រាវ​ជ្រាវបាន​សិក្សា​ទៅលើមនុស្សដែលមានសុខ​ភាព​ល្អ​ចំនួន ៥០០ នាក់ ដែល​ពាក់​កណ្តាល​មាន​ជំងឺគ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល​ និងពាក់​កណ្តាល​ទៀត​មាន​រោគសញ្ញា​នៃជំងឺដាច់​សរសៃ​ឈាម​ខួរក្បាល​ស្រួចស្រាល់​។ អ្នក​ដែល​ទុកបន្លោះ​ពេល​យូរ​ក្នុង​ការ​ដេក​បន្ទាប់​ពីការញ៉ាំអាហារ នឹងមានហានិភ័យទាបនៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។

ទោះបីជាការស្រាវជ្រាវ​មិន​អាចផ្តល់ហេតុផលពិត​ប្រាកដសម្រាប់​សមាគមក៏ដោយ ក៏អ្នកស្រាវជ្រាវ​ជឿជាក់​ថា​វា​អាចមាន​ការទាក់​ទងនឹង​ការ​ច្រាល់អាស៊ីដ​ពីក្នុង​ក្រពះ​ផង​ដែរ។ ការចាល់អាស៊ីដ​ក្រពះអាចបណ្តាល​ឲ្យយើង​គេងមិន​ដក​ដង្ហើម​ដែល​នេះ​ជា​បញ្ហា​មួយ​ក្នុង​ការផ្សារ​ភ្ជាប់​​នឹងជំងឺដាច់សរសៃឈាម​ខួរ​ក្បាល។​ ម៉្យាងទៀតដំណើរនៃ​ការ​រំលាយ​អាហារ​ក៏​អាច​មានឥទ្ធិពល​​លើ​សម្ពាធ​ឈាម​ កម្រិត​ជាតិ​ស្ករក្នុង​ឈាម និង​ជាតិ​ខ្លាញ់​កូលេស្តេរ៉ូល ដែលទាំងអស់​នេះ​អាច​នាំឲ្យមាន​ហានិ​ភ័យនៃ​ជំងឺគ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​បាន​។

២– តើត្រូវរង់ចាំដល់ពេលណា?

ប្រព័ន្ធរំលាយអាហាររបស់យើង ប្រហែល​ជាត្រូវការ​ពេល​វេលារ​ហូតដល់៣​ម៉ោងដើម្បី​ដំណើរ​ការ​ក្នុង​ការរំលាយ​អាហារ​បានពេញ​លេញ​។ ដូច្នេះ ​យើង​ត្រូវព្យាយាម​កុំដេក​ឲ្យបានយ៉ាងហោចណាស់​ពីរម៉ោង​បន្ទាប់​ពី​ញ៉ាំអាហារ​រួច។ បន្ទាប់​ពី​​អាហារ​ក្នុង​ពោះ​យើង​​បានបែកចែក​ពីក្រពះ​ហើយ វានឹងធ្វើឲ្យយើង​គេងលក់​បាន​ស្រួល​ជាង​មុន​។

៣– អ្វីដែលយើង​មិនគួរធ្វើបន្ទាប់ពីញ៉ាំ​បាយ​រួច

ជក់បារី

ការសិក្សាបានបង្ហាញថា​ការ​ជក់បារី​បន្ទាប់​ពីញ៉ាំ​អាហាររួច អាចបង្កហានិភ័យខ្ពស់​ជាង​មុន ១០ ដង ដោយសារ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​សួត​។

ងូតទឹក

ការងូតទឹកបន្ទាប់ពីញ៉ាំ​អាហាររួចត្រូវ​បាន​គេបង្ហាញថា អាចបណ្តាលឲ្យមាន​បញ្ហា​រំលាយអាហារ​បាន។ នៅ​ពេល​យើង​ងូតទឹក​ចលនា​ឈាម​ត្រូវ​បាន​ទាញ​ទៅ​ក្នុង​ខ្លួន ដៃ និងជើង ដោយគ្មានចរនាឈាមរត់ទៅ​ក្រពះ​សម្រាប់​ការរំលាយ​អាហារ​ឡើយ​។ ប្រសិនបើយើង​ពិតជាចង់ងូតទឹក យើង​អាចរង់​ចាំ​ឲ្យបាន​យ៉ាង​ហោច​ណាស់ ៤០ នាទីក្រោយ​អាហារ។

ការបរិភោគផ្លែឈើ

យើង​គួរញ៉ាំផ្លែឈើមួយទៅពីរ​ម៉ោង​មុន​ពេល​ញ៉ាំអាហារ។ ប្រសិនបើយើង​ញ៉ាំផ្លែឈើភ្លាមៗ​បន្ទាប់អាហារ នោះ​អាច​ធ្វើ​ឲ្យ​យើង​​មាន​អាការៈ​ហើមពោះបាន។

ផឹកតែ

ជាតិអាស៊ីដដែលមាននៅក្នុងតែ​អាច​ជួយដល់​ការរំលាយអាហារ​ តែក៏​ធ្វើឲ្យពិបាកក្នុងការរំលាយប្រូតេអ៊ីនដែរ​។ ផឹកតែបន្ទាប់​ពីញ៉ាំ​អាហាររួចក៏កាត់បន្ថយ​សមត្ថភាព​រាងកាយយើង​ក្នុង​ការ​ស្រូបយកជាតិដែកដែរ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T