៤០ប្លាយហើយ តែកុំមើល ផ្ទៃមុខ លី ម៉ារីណា គ្មានស្នាមជ្រួញបន្តិចសោះ

//s6.kh1.co/aa/aa24eb734c51b69c1aec67de99ff3385d8dfd7d2.jpg
តារា & កម្សាន្ដ

 ២៥-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកណាក៏ដឹងដែរថា តារាសម្ដែង លី ម៉ារីណា អាយុកាន់តែច្រើន សម្រស់កាន់តែស្អាត ពិសេសមើលរូបទាំងប៉ុន្មាននេះ បានដឹងថា ៤០ប្លាយហើយ តែមុខនាងហាក់គ្មានឃើញស្នាមជ្រួញសូម្បីបន្តិច។

ភ្នំពេញ៖ ជាការពិតណាស់ នាពេលកន្លងមក នៃការបង្ហាញខ្លួននៅក្នុងសិល្បៈជាច្រើនឆ្នាំ តារាសម្ដែងជើងចាស់ លី ម៉ារីណា នៅតែអាចរក្សាប្រជាប្រិយភាពរបស់ខ្លួនបានមិនស្រុតចុះនោះឡើយ ដោយសារថា សមត្ថភាពសម្ដែងរបស់នាង កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ជារឿយៗ តារាសម្ដែង លី ម៉ារីណា តែងតែត្រូវបានមហាជនជាច្រើន បានពោលពាក្យសរសើរ និងនិយាយមិនដាច់ពីមាត់នោះទេ អំពីរូបសម្រស់ដ៏ស្រស់សោភា បែបធម្មជាតិ ចាប់តាំងពីអ្នកនាងបានចូលប្រឡូកក្នុងវិស័យសិល្បៈដំបូងៗមកម្ល៉េះ។

ពិសេសបច្ចុប្បន្ននេះ បើងាកមកចាប់អារម្មណ៍ លើតារាស្រីវ័យ ៤០ ប្លាយរូបនេះ ទៅលើរូបថតជាច្រើនសន្លឹក ដែលទើបតែបានបង្ហោះនៅលើបងណ្ដាញសង្គមកាលពីពេលថ្មីៗនេះ យើងនៅតែឃើញថា ផ្ទៃមុខរបស់នាង ពិតជាសម៉ត់រលោង គ្មានស្នាមជ្រីវជ្រួញសូម្បីបន្តិច ខណៈបច្ចុប្បន្ន អ្នកនាងមានប្ដីមានកូន និងវ័យកាន់តែជ្រេក៏ដោយ ក៏សម្រស់ស្អាតផូរផង់ដដែលផងដែរ។

យ៉ាងណាមិញ តាមរយៈរូបភាពជាច្រើនសន្លឹកនោះ ពិតណាស់ លី ម៉ារីណា ត្រូវបានមហាជនដែលជាអ្នកគាំទ្រ នាំគ្នាចូលចិត្ត និងចែករំលែក ដោយពោលពាក្យសរសើរអំពីសម្រស់ និងការលេងខ្លួនទាន់សម័យ ក្នុងវ័យ ៤០ប្លាយរបស់នាង ជាហូរហែរតែម្ដង៕

ទស្សនារូបភាពខាងក្រោម៖

រូបភាពពី៖ Hea Jö

លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T