ក្រោយបរាជ័យវគ្គផ្តាច់ព្រ័ត្រ Champion League កីឡាករ Thiago Silva ទំនងជាចុះកុងត្រាជាមួយក្រុមនៅ Premier League មួយនេះ

//s6.kh1.co/ee/ee22506980334d217d1f7d57f8153c9f461f0e11.jpg
កីទ្បា

 ២៥-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

យោងតាមសារព័ត៌មាន ESPN បានឲ្យដឹងថាខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីល Thiago Silva ទំនងជាចុះកុងត្រាជាមួយក្រុមតោខៀវ Chelsea។

យោងតាមសារព័ត៌មាន ESPN បានឲ្យដឹងថាខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីល Thiago Silva ទំនងជាចុះកុងត្រាជាមួយក្រុមតោខៀវ Chelsea។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធានក្រុម PSG រូបនេះបានបញ្ចប់កុងត្រាជាមួយក្រុមដែលមានមូលដ្ឋាននៅប្រទេសបារាំង កាល ពីលីគបានបញ្ឈប់ម្ល៉េះ ហើយរូបគេក៏បានបន្តលេងការប្រកួត Champion League នេះរហូតដល់វគ្គផ្តាច់ព្រ័ត្រដែលរូបគេមិនត្រូវបានបន្តកុងត្រាថ្មីឡើយបន្ទាប់ពីចំណាយពេលអស់ ៨ ឆ្នាំនៅកីឡដ្ឋាន Parc des Princes នោះ។

យ៉ាងណាមិញកីឡាកររូបនេះទំនងយល់ព្រមចូលរួមជាមួយក្រុម Chelsea ហើយ ដោយឡែករូបគេត្រូវចរចាជាមួយគ្រូបង្វឹក Frank Lampard ជាមុនសិនបន្ទាប់ពីរូបគេធ្វើដំណើរទីក្រុងប៉ារីសវិញនាថ្ងៃចន្ទនេះ។

កីឡាករ Thiago Silva
កីឡាករ Thiago Silva

កីឡាករវ័យ ៣៥ ឆ្នាំរូបនេះជឿជាក់ថារូបគេអាចមានសមត្ថភាពលេងឲ្យក្រុមលំដាប់កំពូលប្រមាណជា ៣ ទៅ ៤ ឆ្នាំទៀត ហើយរូបគេពិតជាសប្បាយចិត្ត ប្រសិនបើរូបគេនឹងចុះកុងត្រារយៈពេល ២ ឆ្នាំជា មួយ Chelsea នោះ។

គួរបញ្ជាក់ផងដែរថា គ្រូបង្វឹកក្រុម PSG លោក Thomas Tuchel ពិតជាចង់រក្សាទុកគេក្នុងក្រុមណាស់ ប៉ុន្តែលោកនាយករបស់ក្លិប PSG គឺលោក Leonardo មិនយល់ស្របឡើយ។

យ៉ាងណាមិញកីឡាកររូបនេះក៏ត្រូវបានក្រុម Fiorentina ចែចង់ផងដែរ ប៉ុន្តែរូបគេប្រហែលជាជ្រើសយក Premier League ជៀសជាងត្រឡប់ទៅ Serie A វិញ៕  

កីឡាករ Thiago Silva
កីឡាករ Thiago Silva
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T