ហេតុតែកូនតារាកំប្លែង! កូន នាយក្រូច បាក់ដៃប៉ុណ្ណឹងហើយ នៅកំប្លែងបានទៀត (មានវីដេអូ)

//s4.kh1.co/fc/fce042cb45e1a59a9293f82efd97a393a070ebb3.jpg
តារា & កម្សាន្ដ

 ២៥-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ កូនប្រុសតារាកប្លែង នាយក្រូច បានជួបរឿងមួយកំឡុងពេលលេងបាល់ទាត់ បណ្ដាលឲ្យបាក់ដៃខាងឆ្វេងផងដែរ។

ភ្នំពេញ៖ តារាកំប្លែងដ៏ល្បី នាយក្រូច បច្ចុប្បន្ន កាន់តែមានឈ្មោះល្បីល្បាញខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ដោយតារារូបនេះ ជាតារាកំប្លែងមួយរូបអាចធ្វើឲ្យមហាជនជាច្រើនទទួលបានភាពសប្បាយរីករាយ តាមរយៈកាយវិការ និងពាក្យសម្ដីកំប្លុកកំប្លែងរបស់លោកផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីជាតារាកំប្លែងដែលទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជនហើយ ពេលនេះលោកក៏មានឆានែលយូធូបផ្ទាល់ខ្លួន ដើម្បីបង្ហោះវីដេអូថ្មីៗទាក់ទងជាមួយនឹងសកម្មភាពឯកជន និងការងារប្រចាំថ្ងៃរបស់លោកផ្ទាល់ឲ្យអ្នកគាំទ្របានឃើញទៀតផង។ ម្យ៉ាងវិញទៀត រាល់វីដេអូដែលតារាកំប្លែងរូបនេះបង្ហោះម្ដងៗមានអ្នកចូលមើលមិនណយនោះទេ ហើយរាល់វីដេអូ សុទ្ធសឹងតែបង្ហាញពីភាពសប្បាយរីករាយជានិច្ច។ 

ជាក់ស្ដែង កាលពីម្សិលមិញនេះ នាយក្រូច ក៏បានបង្ហោះវីដេអូថ្មីទាក់ទងជាមួយកូនប្រុសបង្កើតផងដែរ តែអ្វីដេលយើងចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺកូនប្រុសតារារូបនេះបានបាក់ដៃខាងឆ្វេងកំឡុងពេលលេងបាល់ទាត់។ ក្នុងវីដេអូនោះផងដែរ បានធ្វើឲ្យហ្វេនៗជាច្រើន អាណិត និងសើចស្ទើរតែចង់គាំង ដោយសារកូនប្រុសតារាកំប្លែងរូបនេះ ទោះកំពុងឈឺដៃ និងតឆ្អឹង ក៏នៅបង្ហាញពីសកម្មភាពបំប្លុកកំប្លែងមិនចាញ់ឪពុកប៉ុន្មានឡើយ ជាពិសេស ធ្វើឲ្យអ្នកនៅជុំវិញខ្លួនសឹងតែទប់សំណើចមិនចង់បាន។ 

ម្យ៉ាងវិញទៀត នាយក្រូច បានសម្ដែងនៅក្ដីព្រួយបារម្ភចំពោះកូន តែក៏មិនអាចទប់សំណើចបាន ដោយសាររាល់សកម្មភាព និងការនិយាយស្ដីរបស់កូនពិតជាកំប្លែងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖​

នាយក្រូច
នាយក្រូច
នាយក្រូច
នាយក្រូច
នាយក្រូច
នាយក្រូច
នាយក្រូច និងគ្រួសារ
នាយក្រូច និងគ្រួសារ
កូនប្រុស នាយក្រូច
កូនប្រុស នាយក្រូច
កូនប្រុស នាយក្រូច
កូនប្រុស នាយក្រូច
នាយក្រូច និងកូនប្រុស
នាយក្រូច និងកូនប្រុស
វីដេអូ នាយក្រូច
នាយក្រូច
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T