ឆ្ងល់អត់ ហេតុអ្វី Sia តែងដាក់សក់បាំងមុខ ស្ទើរតែគ្រប់ពេលនាងច្រៀង?

//s6.kh1.co/57/57040cc12e89778a178a64d722ad2ddf0e2a956a.jpg
តារា & កម្សាន្ដ

 ២៥-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មូលហេតុចម្បងសំខាន់ៗដែល តារាចម្រៀងអូស្ត្រាលី ដែលមានសម្លេងខ្លាំង Sia តែងតែយកសក់មកបាំងមុខ ស្ទើរតែគ្រប់ពេលដែលនាងច្រៀង។

បរទេស៖ ស្ទើរតែគ្រប់កម្មវិធីទាំងអស់ដែល តារាចម្រៀង Sia បានចូលរួមមិនថា ការប្រគុំតន្ត្រី ការប្រគល់រង្វាន់ផ្សេងៗ តារាចម្រៀងស្រីម្នាក់នេះតែងតែតុបតែងខ្លួនរបៀបចម្លែក ដោយទម្លាក់សក់បាំងមុខ ស្ទើរតែមើលមិនឃើញមុខនាងសោះឡើយ ប៉ុន្តែក្រៅពីស្ទាយ៍ឬ ការចូលចិត្តតុបតែងខ្លួនបៀបនេះ គឺដោយសារមាន មូលហេតុដែលនៅពីក្រោយរឿងនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ការពិតទៅ មូលហេតុខាងក្រោយរឿងនេះ ពីដំបូងឡើយ តារាចម្រៀងរូបនេះ មានចិត្តស្រលាញ់វិស័យសិល្បៈ ប៉ុន្តែមិនបានប៉ងប្រាថ្នាក្លាយជាតារាចម្រៀងល្បីអ្វីនោះទេ ដោយគិតត្រឹមតែ អ្នកសរសេរបទចម្រៀងតែប៉ុណ្ណោះ។

ប៉ុន្តែក្រោយមកដោយសារ សម្លេងអំណោយផល នាងក៏បានក្លាយជាតារាចម្រៀងនិង ជាអ្នកសរសេរបទចម្រៀងសម្រាប់ខ្លួនឯងនិង តារាចម្រៀងផ្សេងៗទៀតផងដែរ ជាពិសេសនោះតារាស្រីរូបនេះ មិនចង់បានភាពល្បីល្បាញខ្លាំងពេកនោះទេ ដោយចង់បានជីវិតបែបលក្ខណៈឯកជន មិនចង់ឲ្យមានអ្នកគាំទ្រស្គាល់មុខច្រើនពេក ដែលអាចធ្វើឲ្យនាងមានអារម្មណ៍ធុញថប់នៅពេលដែលមានអ្នកគាំទ្រដេញតាមសុំថតរូបសុំហត្ថលេខា និងគួបផ្សំទាំងតារាចម្រៀងរូបនេះធ្លាប់មានជំងឺផ្លូវចិត្តធ្ងន់ធ្ងររទៀតសោត ធ្វើឲ្យនាងកាន់តែមានអារម្មណ៍ កាន់តែធុញថប់នឹងហ្វូងមនុស្សកាន់តែខ្លាំងឡើងៗផងដែរ ។

គួរបញ្ជាក់ដែរថា នៅពេលខ្លះ Sia បង្ហាញខ្លួនដោយមិនមានសក់បាំងដែរ ប៉ុន្តែភាគតិចប៉ុណ្ណោះដែលនាងមិនមានវត្តមានជាមួយសក់ពាក់នោះ៕

សូមចូលមើលរូបភាពខាងក្រោម៖

Sia នៅពេលពាក់សក់
Sia នៅពេលពាក់សក់
Sia នៅពេលពាក់សក់
Sia នៅពេលពាក់សក់
Sia នៅពេលពាក់សក់
Sia នៅពេលពាក់សក់
Sia មុខពីត
Sia មុខពីត
Sia មុខពិត
Sia មុខពិត
Sia មុខពិត
Sia មុខពិត
Sia មុខពិត
Sia មុខពិត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T