ករណីបំផ្ទុះគ្រាប់បែកនៅហ្វីលីពីន​ បណ្តាលឱ្យមនុស្សស្លាប់១៤នាក់ និងរបួសជិត៨០នាក់

//s6.kh1.co/b5/b591167e8f6c324adc72ddc6eca169e94fac6e33.jpg
សង្គម

 ២៥-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ករណីបំផ្ទុះគ្រាប់បែកផ្ទួនៗគ្នាពីរលើក ​ ភាគខាងត្បូង​ប្រទេសហ្វីលីពីនកាលពីថ្ងៃច័ន្ទ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤នាក់ស្លាប់បាត់បង់ជីវិត និង ៧៥នាក់ត្រូវរងរបួស

ម៉ានីល៖ ករណីបំផ្ទុះគ្រាប់បែកផ្ទួនៗគ្នាពីរលើក នៅក្នុងទីក្រុង ហ្សូឡូ (Jolo) ខេត្តស៊ូលូ (Sulu) ភាគខាងត្បូង​ប្រទេសហ្វីលីពីនកាលពីថ្ងៃច័ន្ទ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤នាក់ស្លាប់បាត់បង់ជីវិត និង ៧៥នាក់ផ្សេងទៀត ត្រូវរងរបួសធ្ងន់ស្រាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អាជ្ញាធរហ្វីលីពីនបាននឹងកំពុង​បើកការស៊ើបអង្កេត ស្វែងរកជនបង្កហេតុនេះ
អាជ្ញាធរហ្វីលីពីនបាននឹងកំពុង​បើកការស៊ើបអង្កេត ស្វែងរកជនបង្កហេតុនេះ

ក្រុមមន្ត្រីយោធាហ្វីលីពីន​សង្ស័យថា ការបំផ្ទុះគ្រាប់បែកនេះ ត្រូវបានធ្វើឡើងដោយ​ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម-Abu-Sayyaf ខណៈពេលដែលអ្នកនាំពាក្យរបស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បានថ្កោលទោសចំពោះការវាយប្រហារនេះថាជារឿងអាក្រក់បំផុត ដែលបានកើតឡើងក្នុងប្រទេសហ្វីលីពីននៅឆ្នាំនេះ។

ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែលមានទំនាក់ទំនងជាមួយក្រុម​ Abu-Sayyaf  ត្រូវបានគេជឿថាបាននៅពីក្រោយការបំផ្ទុះគ្រាប់បែកនេះ
ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែលមានទំនាក់ទំនងជាមួយក្រុម​ Abu-Sayyaf  ត្រូវបានគេជឿថាបាននៅពីក្រោយការបំផ្ទុះគ្រាប់បែកនេះ

​គួរជម្រាបដែរថា អាជ្ញាធរហ្វីលីពីនបាននឹងកំពុង​បើកការស៊ើបអង្កេតមួយ ដោយរួមមានការកំណត់អត្តសញ្ញាណបុគ្គល ឬក្រុមដែលស្ថិតនៅពីក្រោយការវាយប្រហារដ៏សាហាវនេះ។ រហូតមកទល់ពេលនេះ មិនទាន់មាននរណាម្នាក់ចេញមុខទទួលខុសត្រូវលើ​ករណីបំផ្ទុះគ្រាប់បែកនេះនៅឡើយទេ។ ប៉ុន្តែក្រុមភេរវកម្មភាគខាងត្បូងហ្វីលីពីនត្រូវបានគេដឹងថា ធ្លាប់ជាអ្នកបង្កហេតុការណ៍ជា​ច្រើនលើកច្រើនសា តាំងតែពីដើម​រហូតមក៕

ក្រុមមន្ត្រីយោធានិយាយថា គ្រឿងផ្ទុះ​ត្រូវបានគេដាក់ភ្ជាប់ទៅនឹងម៉ូតូ
ក្រុមមន្ត្រីយោធានិយាយថា គ្រឿងផ្ទុះ​ត្រូវបានគេដាក់ភ្ជាប់ទៅនឹងម៉ូតូ
ហេតុការណ៍នេះ បានកើតឡើងនៅ ទីក្រុង ហ្សូឡូ ​ ខេត្តស៊ូលូ ​ភាគខាងត្បូង​ប្រទេសហ្វីលីពីន
ហេតុការណ៍នេះ បានកើតឡើងនៅ ទីក្រុង ហ្សូឡូ ​ ខេត្តស៊ូលូ ​ភាគខាងត្បូង​ប្រទេសហ្វីលីពីន
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T