ធាត់ពេកកុំអរ អាចនឹងជួបប្រទះបញ្ហាដល់ទៅ ៧ ផ្នែកធំៗនៅក្នុងខ្លួន

//s6.kh1.co/85/85efe8eee6109070897101f46f316a654c6b7b75.jpg
នារី

 ២៥-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នក​ដែល​មាន​បញ្ហា​លើស​គីឡូ​ ធាត់មកពី​ញ៉ាំ​ច្រើនប៉ះពាល់ជាច្រើនណាស់​ទាំង​សុខភាព​រាងកាយ និងផ្លូវ​ចិត្ត ហើយ​នៅ​ពេល​យើង​មិន​ព្យាយាម​សម្រក ឬ​កាត់បន្ថយ​ការ​ញ៉ាំ មានតែ​នាំឲ្យ​ធាត់​ទៅ​ៗ។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​បង្ហាញ​ពី​ផល​វិបាក​មួយ​ចំនួន​ធំ នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ទៅ​ៗ។

អ្នក​ដែល​មាន​បញ្ហា​លើស​គីឡូ​ ធាត់មកពី​ញ៉ាំ​ច្រើនប៉ះពាល់ជាច្រើនណាស់​ទាំង​សុខភាព​រាងកាយ និងផ្លូវ​ចិត្ត ហើយ​នៅ​ពេល​យើង​មិន​ព្យាយាម​សម្រក ឬ​កាត់បន្ថយ​ការ​ញ៉ាំ មានតែ​នាំឲ្យ​ធាត់​ទៅ​ៗ។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​បង្ហាញ​ពី​ផល​វិបាក​មួយ​ចំនួន​ធំ នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ទៅ​ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ជំងឺ​ផ្នែក​ប្រព័ន្ធ​រំលាយអាហារ

– ក្រួសថង់ប្រមាត់ និង​រលាកថង់​ប្រមាត់
– ក្លនលូន
– ក្លន​ក្រពះ
– ខ្លាញ់​កក​ក្នុង​ថ្លើម

២. ជំងឺ​ផ្នែក​ប្រដាប់​ភេទ និង​តម្រងនោម

– បញ្ហា​រដូវ
– អសមត្ថភាព​ផ្លូវ​ភេទ គ្មាន​កូន
– ក្រួស​តម្រង​នោម
-បញ្ហារលាក​ប្លោក​នោម

៣. ជំងឺ​ផ្នែក​ប្រព័ន្ធ​ដង្ហើម

– ត្បៀត​ទងសួត
– ឆាប់​ហត់ ពិបាក​ដក​ដង្ហើម
-​ ដេក​ស្លាប់

៤. ជំងឺ​ផ្នែក​មេតាបូលីស

– លើស​ជាតិ​ខ្លាញ់
– ទឹកនោមផ្អែម
– ហើម​ខ្លួន
– ប្រេះ​សង្វារ
– ជំងឺ​ក្រពេញ​ទីរ៉ូអុីត

៥. ជំងឺ​មហារីក

– មហារីក​ដោះ
– មហារីក​ក្រពេញ​ប្រូស្តាត
– មហារីក​ពោះវៀន និង​ចុង​ពោះវៀន​ធំ
– ស្រទាប់​ស្បូន

៦.​ ផ្នែក​សន្លាក់ និង​ឆ្អឹង

– រលាក​សន្លាក់ និង​ឆ្អឹង
– រលាក​សន្លាក់ ដោយ​ឡើង​អាស៊ីដ
– ឈឺខ្នង ចង្កេះ ជង្គង់

៧. គ្រោះថ្នាក់​បំផុត​ផ្នែក​បេះដូង

– ស្លាប់​ទាន់ហន់ (Sudden Death)
– លើស​សម្ពាធ​ឈាម
– ស្ទះ​សរសៃ​ឈាម​បេះដូង
– គាំងបេះដូង
– គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល
– បញ្ហា​សរសៃ​ឈាមខ្មៅ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T