រកឃើញកំណប់កាក់មាស ដែលមានអាយុកាលជាង១​ពាន់ឆ្នាំ នៅក្នុងប្រទេសអ៊ីស្រាអែល

//s6.kh1.co/18/18a1ce7012f5247bc9ed7e8a9527248755f0489b.jpg
សង្គម

 ២៥-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមយុវជនអ៊ីស្រាអែលបានធ្វើកំណាយរកឃើញកាក់មាស​ចំនួន ៤២៥កាក់ ដាក់នៅក្នុងក្រឡដីឥដ្ឋមួយ ដែល​មានអាយុជាង ១ពាន់ឆ្នាំ​

យេរូសាឡឹម៖ ក្រុមយុវជនអ៊ីស្រាអែលបានធ្វើកំណាយរកឃើញកាក់មាស​សុទ្ធចំនួន ៤២៥កាក់ ដាក់នៅក្នុងក្រឡដីឥដ្ឋមួយ ដែល​មានអាយុកាលជាង ១ពាន់ឆ្នាំ​មុន​។ យោងតាមអាជ្ញាធរបេតិកភណ្ឌអ៊ីស្រាអែលបាន​និយាយកាលពីថ្ងៃច័ន្ទថា កំណប់កាក់មាសនេះត្រូវបានរកឃើញកាលពីថ្ងៃទី ១៨ ខែសីហា ដោយ​ក្រុមយុវជនស្ម័គ្រចិត្តនៅ​ទី​តាំងធ្វើកំណាយមួយ ដែលស្ថិតនៅភាគកណ្តាលប្រទេសអ៊ីស្រាអែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមយុវជនអ៊ីស្រាអែលរកឃើញ កាក់មាស​ចំនួន ៤២៥កាក់
ក្រុមយុវជនអ៊ីស្រាអែលរកឃើញ កាក់មាស​ចំនួន ៤២៥កាក់

នៅក្នុងសេចក្តីថ្លែងការណ៍​របស់អ្នកដឹកនាំធ្វើកំណាយ​បានឱ្យដឹងថា ​ម្ចាស់កប់កំណប់កាក់មាស ដែលមានអាយុកាល១,១០០ឆ្នាំនេះ ​បានរៀបចំកប់កាក់មាសដ៏មានតម្លៃនេះបានយ៉ាងត្រឹមត្រូវបំផុត ដោយសង្ឃឹមថាថ្ងៃណាមួយ នឹងអាចមានឱកាសវិលត្រឡប់មកយកវាវិញ។

កាក់មាសនេះ ត្រូវបានរកឃើញទីទាំងធ្វើកំណាយ ស្ថិននៅភាគកណ្តាលប្រទេសអ៊ីស្រាអែល
កាក់មាសនេះ ត្រូវបានរកឃើញទីទាំងធ្វើកំណាយ ស្ថិននៅភាគកណ្តាលប្រទេសអ៊ីស្រាអែល

គួរជម្រាបដែរថា ទីតាំងដែលកាក់មាសទាំងនេះត្រូវបានរកឃើញ គឺជា​កន្លែងរោងជាងកាលពីសម័យបុរាណ ​​ហើយអត្តសញ្ញាណរបស់ម្ចាស់កំណប់នេះនៅតែជាអាថ៌កំបាំងនៅឡើយ។ ហើយបើតាមអាជ្ញាធរបុរាណវិទ្យាក៏បានឱ្យដែរថា ​កាលពីសតវត្សរ៍ទី៩​​​ កាក់មាសសុទ្ធចំនួន ៤២៥កាក់នេះ គឺស្មើនឹងចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអាចយកទៅទិញផ្ទះដ៏ប្រណីតបំផុតមួយកាលពីសម័យនោះ៕

យុវជនស្ម័គ្រចិត្តម្នាក់ដែលបានរកឃើញកាក់មាសនេះ បាននិយាយថា វាគឺរឿងដែលគួរឱ្យភ្ញាក់ផ្អើល
យុវជនស្ម័គ្រចិត្តម្នាក់ដែលបានរកឃើញកាក់មាសនេះ បាននិយាយថា វាគឺរឿងដែលគួរឱ្យភ្ញាក់ផ្អើល
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T