សំណាងណាស់! បុរសពីរនាក់ ជីកបានរ៉ែមាសចំនួនពីរដុំក្នុងថ្ងៃតែមួយ ដែលមានតម្លៃរហូតដល់ទៅខ្ទង់សែនដុល្លារ

//s4.kh1.co/34/34fb4b6c3ad30d8efad18772df5156d9095dfd17.jpg
សង្គម

 ២៥-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ បុរសម្នាក់មានឈ្មោះថា Brent Shannon និងបងថ្លៃរបស់លោក ដែលមានអាជីពជាអ្នកជីកមាស បានរកឃើញរ៉ែមាសចំនួនពីរដុំធំៗ។

អូស្ត្រាលី៖ ថ្មីៗនេះ បុរសម្នាក់មានឈ្មោះថា Brent Shannon និងបងថ្លៃរបស់លោក ដែលមានអាជីពជាអ្នកជីកមាស បានរកឃើញរ៉ែមាសចំនួនពីរដុំធំៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រ៉ែមាសទាំងពីរដុំនោះ មានទម្ងន់សរុបចំនួន៣.៥គីឡូក្រាម និងមានតម្លៃរហូតដល់ទៅ៣៥០,០០០ដុល្លារអូស្ត្រាលី (ប្រមាណ២៥០,០០០ដុល្លារអាមេរិក)។ ហើយវាត្រូវគេប្រើម៉ាសុីនដើម្បីជីក និងប្រទះឃើញក្នុងថ្ងៃតែមួយ នៅតំបន់រ៉ែមាសប្រវត្តិសាស្ត្រ ដែលមានទីតាំងស្ថិតនៅក្បែរទីប្រជុំជន Tarnagulla ក្នុងរដ្ឋ Victoria ប្រទេសអូស្ត្រាលី។

គួររម្លឹកដែរថា កាលពីខែមករា ឆ្នាំ២០១៣កន្លងទៅនេះ ក្រុមអ្នករុករក បានរកឃើញដុំមាសមួយ មានទម្ងន់៥,៥គីឡូក្រាម ដែលកប់ក្រោមដីជម្រៅ៦០សង្ទីម៉ែត្រ នៅខាងត្បូងទីប្រជុំជន Tarnagulla ផងដែរ។ ហើយអ្នកជំនាញបានឲ្យតម្លៃទៅកាន់មាសមួយដុំនោះ យ៉ាងហោចណាស់ចំនួន៣០០,០០០ដុល្លារអាមេរិកឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

បុរសទាំងពីរ  និងដុំមាស
បុរសទាំងពីរ  និងដុំមាស
បុរសទាំងពីរ  និងដុំមាស
បុរសទាំងពីរ និងដុំមាស
ដុំមាសទាំងពីរ
ដុំមាសទាំងពីរ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T