រតនគិរីៈ សព្វថ្ងៃគេសង្កេតឃើញ ក្នុងក្រុងបាលុង ខេត្តរតនគិរី នាពេលរាត្រី មានអំពូលភ្លើងបំភ្លឺ ចែងចាំង តាមផ្លូវសាធារណៈ។ រីឯលំនៅដ្ឋាន ប្រជាពលរដ្ឋ ភូមិគ្រឹះមន្ត្រីមានបុណ្យ សក្តិខ្ពស់ព្រមទាំងស្ថាប័ន រដ្ឋផ្សេងៗ សុទ្ធតែបំភ្លឺភ្លើងចែងចាំង។ ទន្ទឹមនឹងនោះដែរ កន្លែងបើកបន រកស៊ីផ្លូវភេទក៏មិនអន់ប៉ុន្មាន ដែរដោយពួក ម្ចាស់បើកបនទាំងនោះដាក់ អំពូលភ្លើងតូចៗ មានពណ៌ក្រហមបើកភ្លឹបភ្លែតៗ ព្រមទាំង មានពួកកន្លង់ អង្គុយបក់ដៃ ហៅភ្ញៀវឡើងឋានសួគ៍ យ៉ាងអាណាធិបតេយ្យ ប៉ុន្តែមិនត្រូវបានសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធរួមទាំអាជ្ញាធរមូលដ្ឋានធ្វើការទប់ស្កាត់ឡើយ។

តំណាងប្រជាពលរដ្ឋម្នាក់រស់នៅក្រុងបានលុងសូមមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ក្រុមគ្រួសារគាត់មានកូនស្រី ចំនួន២នាក់ ក្នុងបន្ទុកកំពុងតែរៀន ក្នុងវិទ្យាល័យមួយ រូបគាត់មានអារម្មណ៍មិនល្អទៅនឹងថៅកែរកស៊ីបើកបនពេស្យាប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូ របស់ស្ត្រីទូទៅដែលប្រកាន់ខ្ជាប់តាំងពីបុរាណកាលមក។

ប្រភពព័ត៌មានផ្សេងទៀតបានឲ្យដឹងថា របររកស៊ីផ្លូវភេទ ក្នុងក្រុងបានលុង កំពុងត្រូវប៉ាន់ខ្លាំងណាស់មានកន្លែងខ្លះបើកជាចំហ និងកន្លែងខ្លះទៀតមានលក្ខណះ ប្រយោលដូចជាបង្កប់ក្នុងហាងខារ៉ាអូខេ, ហាងលក់គ្រឿងក្លែម និងតាមបៀហ្គាឌិន  ជាដើម។

អធិការនគរបាលក្រុងបានលុង លោកវរៈសេនីយ៍ត្រីឯម វុន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ យ៉ាងខ្លីថា រូបលោក នឹងកោះប្រចុំលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំងអស់ដើម្បីដាក់ផែនការធ្វើការបង្ក្រាបកន្លែងរកស៊ី បើកបនពេស្យាខុសច្បាប់ទាំងនេះ។

លោកស្រីវរៈសេនីយ៍ឯកកែវ ដាវី ស្នងការរងនគរបាលខេត្តរតនគិរី មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលមិនអាចទំនាក់ទំនងធ្វើការអធិប្បាយបានទេ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ នេះ។

មជ្ឈដ្ឋានប្រជាបលរដ្ឋរស់នៅក្នុងក្រុងបានលុងបានមានមតិលើកឡើងស្រដៀងគ្នាដោយ សូមឲ្យ កម្លាំងសមត្ថកិច្ចជំនាញ និងកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធរួមទាំង អាជ្ញាធរមូលដ្ឋាន ធ្វើការទប់ស្កាត់របររក ស៊ីផ្លូវភេទខុសច្បាប់ព្រោះវាប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ នាំឲ្យមានជំងឺផ្សេងៗ ប៉ះពាល់ដល់ថវិកា ជាតិដែរ៕




ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]