នោះ! ខេម ត្រូវបានផលិតកម្មថោន ចេញលិខិតកោះហៅឱ្យទៅដោះស្រាយបន្ទាន់ ក្រោយចេញមុនកុងត្រា

//s6.kh1.co/22/2275f8b29f11aa38b6988628d21403e34c63308c.jpg
នារី

 ២៥-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លោក ប៉ុន សុណារិន ហៅ ខេម ត្រូវបានផលិតកម្ម ថោន «Town» ដែលជាទ្រនំចាស់របស់លោក បានចេញសេចក្តីជូនដំណឹងដល់លោក ខេម ឲ្យទៅដោះស្រាយរឿងកុងត្រា។

ភ្នំពេញ៖ មហាជនបានស្គាល់ហើយ តារាចម្រៀងដ៏ល្បី សំឡេងស្អក ដែលទើបតែចេញពីទ្រនំចាស់ ថោន​ ចូលទ្រនុំថ្មី Galaxy Navatra បានចេញបទដ៏ល្បី «ជូនអូនឡើងផ្លូវ High Way», «ចង់សុំ Wi-Fi»​​ និង « សុំមួយពេលមក» គឺលោក ប៉ុន សុណារិន ហៅ ខេម ដែលបានចាប់ដៃគូថ្មី និងបកស្រាយជាមួយតារាចម្រៀងក្មេងខ្ចី សំឡេងធ្ងន់ កញ្ញា តន់ ចាន់សីម៉ា ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ស្រាប់ម្សិលមិញនេះ លោក  ប៉ុន សុណារិន ហៅ ខេម  ត្រូវបានផលិតកម្ម ថោន «Town» ដែលជាទ្រនំចាស់របស់លោក បានចេញសេចក្តីជូនដំណឹងដល់លោក ខេម ឲ្យទៅដោះស្រាយរឿងកុងត្រា។

នៅក្នុងសេចក្តីប្រកាសរបស់ផលិតកម្មថោនបានសរសេរថា៖ 

«ផលិតកម្ម ទីក្រុងភាពយន្ត (ថោន) សូមជម្រាបជូនលោក ប៉ុន សុណារិន ហៅ ខេម ជាតារាចម្រៀងប្រចាំផលិតកម្មភាពយន្ត (ថោន) មកកាន់ផលិតកម្មដែលមានទៅស្នាក់ការកណ្ដាលដីឡូដិ៍លេខ ៣៥ ផ្លូវ ១៧១១ ស្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីដោះស្រាយ និងបកស្រាយរឿង កិច្ចសន្យាជាមួយផលិតកម្មភាព (ថោន) និងបានឃើញចេញទៅច្រៀងផលិតកម្មផ្សេងដោយខ្លួនកំពុងនៅជាប់កិច្ចសន្យាជាមួយផលិតកម្មនៅឡើយ។

សូមជម្រាបជូនថា រាល់កិច្ចសន្យារវាងផលិតកម្មភាពយន្ត (ថោន) ជាមួយលោក ប៉ុន សុណារិន ហៅ ខេម នឹងចប់នៅចុងខែធ្នូ ឆ្នាំ ២០២០»៕

សូមអានសេចក្ដីជូនដំណឹងបន្ថែមខាងក្រោម៖

សេចក្តីជូនដំណឹងរបស់ផលិតកម្ម  ថោន
សេចក្តីជូនដំណឹងរបស់ផលិតកម្ម  ថោន
សេចក្តីជូនដំណឹងរបស់ផលិតកម្ម  ថោន
សេចក្តីជូនដំណឹងរបស់ផលិតកម្ម ថោន
ខេម
ខេម
ខេម
ខេម
ខេម និង សីម៉ា
ខេម និង សីម៉ា
ខេម
ខេម
ខេម
ខេម
ខេម
ខេម
ខេម
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T