ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ New Year Championship (NYC) ដើម្បីស្វែងរកជើងឯក ប្រចាំឆ្នាំ២០១៣ នៃសេវាកម្សាន្តអនឡាញ ទាំង៣ គឺ សេវាកម្សាន្ត និស្ស័យស្នេហ៍ដាវទេព (JX II ), សេវាកម្សាន្តAK Online និងសេវាកម្សាន្ត DOTA រៀបចំដោយក្រុមហ៊ុន Sabay Digital Cooperation នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៨ ខែមេសា នៅសាលមហោស្រពចេនឡា។

សមាសភាពចូលរួមប្រកួត សរុបទាំងអស់មាន ១២ ក្រុម ដោយរាប់បញ្ចូល JX ៤ ក្រុម, AK Online ៤ ក្រុម និង ៣ក្រុមផ្សេងទៀតរបស់ DOTA ដើម្បីប្រកួតដណ្ដើមយកកៅអី ចំណាត់ថ្នាក់នៅវគ្គផ្ដាច់ព្រ័ត្រប្រចាំឆ្នាំ។ ក្រុមខ្លាំងដែលមានវត្តមាន នៅវគ្គចុងក្រោយនេះ ខាងក្រុមហ៊ុនសុទ្ធតែផ្ដល់រង្វាន់ទាំងអស់។

សម្រាប់រង្វាន់ម្ចាស់ជើងខ្លាំងទាំង ៤ របស់ JX និង AK Online រួមមាន៖

  • ជ័យលាភីលេខ ១ ទទួលបានទឹកប្រាក់ ៣,០០០ដុល្លារ និង ២០,០០០ Sabay Coin
  • ជ័យលាភីលេខ ២ ទទួលបានទឹកប្រាក់ ២,០០០ដុល្លារ និង ២០,០០០ Sabay Coin
  • ជ័យលាភីលេខ ៣ ទទួលបានទឹកប្រាក់ ១,០០០ដុល្លារ និង ២០,០០០ Sabay Coin
  • ជ័យលាភីលេខ ៤ ទទួលបាន ២០,០០០ Sabay Coin។

ដោយឡែកសម្រាប់ការប្រកួត ស្វែងរកជើងខ្លាំងសេវាកម្សាន្ត DOTA វិញ Sabay ជ្រើសយកតែ ៣ ក្រុមប៉ុណ្ណោះឲ្យឈរឈ្មោះជាជើងខ្លាំងប្រចាំឆ្នាំ ២០១៣នេះ៖

  • ជើងខ្លាំង DOTA លេខ១ ទទួលបាន ១,៥០០ដុល្លារ និង ៥,០០០ Sabay Coin
  • ជើងខ្លាំង DOTA លេខ២ ទទួលបាន ១,០០០ ដុល្លារ និង ៥,០០០ Sabay Coins
  • ជើងខ្លាំង DOTA លេខ៣ ទទួលបាន ៥០០ដុល្លា និង ៥,០០០ Sabay Coin។

រង្វាន់មិនត្រឹមតែមានសម្រាប់ក្រុមប្រកួតប៉ុណ្ណោះទេ អ្នកចូលរួមទស្សនាទាំងអស់ក៏មានឱកាសឈ្នះរង្វាន់ iPad Retina មួយរង្វាន់, ទូរសព្ទ Xperia E Dual ចំនួន ៥ រង្វាន់, iPod Shuffle ៧ រង្វាន់, កាសសំរាប់ស្តាប់ប្រភេទ Sennhieise ម៉ូដែល PC320 មួយរង្វាន់,  PMX 90 EAST ៥ រង្វាន់ និង ម៉ូដែល  HD229៥ រង្វាន់ សរុបជាង ២ពាន់ដុល្លារអាមេរិក។

នៅក្នុងឱកាសប្រកួតដ៏ធំនេះ Sabay នឹងបង្ហាញសេវាកម្សាន្តថ្មីមួយទៀត  Mobi Army ជាសេវាកម្សាន្តអនឡាញលើទូរសព្ទថ្មីមួយបន្ថែមទៀតផងដែរ។  ដើម្បីឲ្យការប្រកួតដ៏កក្រើក NYC 2013 កាន់តែឱឡារិកថែមទៀតនោះ Sabay ក៏បានរៀបចំការប្រគំតន្ត្រីដែលមានការចូលរួមពីកំពូលតារាចម្រៀង២ដួងគឺ កញ្ញា ពេជ្រ សោភា និង លោក ម៉ានិត។ ក្រៅពីនេះនៅមានការសម្ដែងពីBeat Boxer និងក្រុមរាំQu-T Danceជូនទស្សនាថែមទៀតផង។

New Year Championship 2013 (NYC 2013) ជាការប្រកួតវគ្គជម្រុះស្វែងរកក្រុមជើងខ្លាំង JXII ,AK Online និងDOTA ដែលមានសមត្ថភាពពិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាអនឡាញ ដើម្បីឈរឈ្មោះជាក្រុមជើងខ្លាំងប្រចាំឆ្នាំ ២០១៣។

នេះជាលើកទី 6 ហើយដែល Sabay រៀបចំការប្រកួត និងផ្ដល់ឱកាសឲ្យយុវជនកម្ពុជាមានឱកាសបញ្ចេញថ្វីដៃលើឆាកប្រកួត E-Sport។ ក្រៅពីរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្រុមយុវវ័យដែលបានចូលរួមប្រកួតទាំងអស់ ត្រូវបានលើកទឹកចិត្តឲ្យចេះសាមគ្គីគ្នាក្នុងក្រុមរបស់ខ្លួន ក៏ដូចជាស្វែងរកបទពិសោធន៍ថ្មីៗក្នុងស្រទាប់យុវវ័យសម័យបច្ចេកវិទ្យាផងដែរ៕

ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខ៖ ០៧៧ ៨៤៨ ៦៦៨







ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា