សម្រាប់​​អ្នក​ប្រើ Google Drive ! ចន្លោះ​ប្រហោង​នេះ​ អាច​ឱ្យ​ជន​អនាមិក​ចែក​ចាយឯក​សារ​ដែល​មាន​មេរោគ​យ៉ាង​ងាយ​

//s6.kh1.co/86/869a963849cb5211af7f174593a9d83c16a4b28e.jpg
បច្ចេកវិទ្យា

 ២៤-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភាពចន្លោះប្រហោងនៃផ្នែកសុវត្ថិភាពរបស់ Google Drive ដែលអាចឱ្យជនអនាមិកចែកចាយឯកសារដែលមានមេរោគ តែគេអាចបន្លំ​ជា​ឯកសារ ឬរូបភាពដែលមានភាពត្រឹមត្រូវ

ភាពចន្លោះប្រហោងនៃផ្នែកសុវត្ថិភាពរបស់ Google Drive ដែលអាចឱ្យជនអនាមិកចែកចាយឯកសារ​ដែលមាន​មេរោគ តែគេអាចបន្លំជាឯកសារ ឬរូបភាពដែលមានភាពត្រឹមត្រូវ។ ការវាយប្រហារនេះធ្វើឡើងតាមរយៈមុខងារ Manage Versions ដែលអាចឱ្យអ្នកប្រើប្រាស់ដាក់បញ្ចូល (upload) ឯកសារ ដែលមានប្រភេទ extension ផ្សេងៗគ្នាដូចជា .docx .xlsx .jpg .png ជាដើម ហើយអ្នកប្រើប្រាស់ក៏អាចធ្វើបច្ចុប្បន្នភាពចំពោះឯកសារទាំងនោះ​ដោយដាក់បញ្ចូលឯកសារថ្មី។ នេះបើតាមការផ្សាយផ្លូវការពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅថ្ងៃ ២៤សីហានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបន្ថែមថា៖ ប៉ុន្តែអ្វីដែលជាភាពចន្លោះប្រហោងនោះគឺមុខងារនេះអាច​ឱ្យអ្នក​ប្រើ​ប្រាស់ បញ្ចូលឯកសារថ្មីដែលជាប្រភេទខុសពីឯកសារដើម មិនត្រឹមតែប៉ុណ្ណោះ វាក៏មិនធ្វើការរាំងខ្ទប់ឯកសារដែល​មានមេរោគនោះផង។ ម្យ៉ាងវិញទៀតនៅពេលដែល លោកអ្នកប្រើកម្មវិធី Google Chrome ដើម្បីទាញយកឯកសារ​ទាំងនោះ Chrome នឹងធ្វើការទាញយកឯកសារនោះជាធម្មតា ដោយសារឯកសារនោះគឺជាឯកសារមកពី Google Drive ទោះជាកម្មវិធីកម្ចាត់មេរោគផ្សេងទៀតបានរកឃើញថាមាន Malware នៅក្នុងឯកសារនោះក៏ដោយ។

គួរបញ្ជាក់ថា បញ្ហានេះមិនមែនជាបញ្ហាថ្មីនោះទេ ហើយក្រុមហ៊ុន Google ក៏បានដឹងអំពីបញ្ហានេះផងដែរ ប៉ុន្តែរហូត​មក​ដល់ពេលនេះ ក្រុមហ៊ុននៅមិនទាន់បានធ្វើការកែតម្រូវចំពោះភាពចន្លោះប្រហោងនេះនៅឡើយទេ។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តប្រើ Google Drive ដើម្បីទាញយកឯកសារនោះ សូមមានការប្រុងប្រយ័ត្ន ពិនិត្យមើលប្រភេទឯកសារឱ្យបានត្រឹមត្រូវមុននឹងធ្វើការទាញយក ដើម្បីចៀសវាងទាញយកឯកសារដែលមានមេរោគ Malware នោះ៕

រូបភាពពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
រូបភាពពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T