អីយ៉ាស់! Great Warintorn បានសម្តែងជាតួឯកជាមួយកញ្ញា Ice Preechaya ក្នុងរឿងភាគថ្មីទៀតហើយ

//s4.kh1.co/f5/f516a0eb2ebd95e8d2a86dad806a85fb976d623e.jpg
តារា & កម្សាន្ដ

 ២៥-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែង Great Warintorn បានសម្តែងជាតួឯកជាមួយកញ្ញា Ice Preechaya ក្នុងរឿងភាគថ្មីទៀតហើយ

ថៃ៖ កាលពីថ្មីៗនេះ បានលេចធ្លាយរូបមួយសន្លឹករបស់តារាសម្តែង Great Warintorn និង កញ្ញា Ice Preechaya ដែលបានរៀបចំខ្លួនទៅតាមតួអង្គនៅក្នុងរឿងភាគថ្មីមួយ ដែលមានចំណងជើងថា “Pom Sanaeha”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់នៅក្នុងរឿងភាគនេះផងដែរ ក៏ឃើញមានតារាសម្តែងផ្សេងៗទៀតដូចជា លោក Top Jaron, កញ្ញា Pear Pitchapa និងកញ្ញា Yoghurt Nattasha

គួរបញ្ជាក់ផងដែរថា សម្រាប់លោក Great Warintorn សម្តែងជាតួឯក ហើយនៅក្នុងរឿងលោកមានឈ្មោះថា “Payu”។ រីឯតួឯកស្រីកញ្ញា Ice Preechaya វិញនៅក្នុងរឿងមានឈ្មោះថា “Parichat”។ អាចនិយាយបានថានេះគឺជារឿងថ្មីសម្រាប់កញ្ញា Ice Preechaya បន្ទាប់ពីនាងទៅរៀននៅឯក្រៅប្រទេស ហើយក៏ទើបត្រលប់មកដល់ប្រទេសថៃវិញកាលពីប៉ុន្មានខែមុននេះ។ ដូច្នេះ កុំភ្លេចរង់ចាំទស្សនារឿងភាគថ្មីនេះទាំងអស់គ្នា៕
សូមទស្សនារូបភាពខាងក្រោមនេះ៖

Great Warintorn , Ice Preechaya ,Top Jaron,  Pear Pitchapa , Yoghurt Nattasha

Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T