រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាកកាមរីព្រូស ពណ៌ក្រហម ជ្រុលបុកអ្នកដំណើរតាមផ្លូវរងរបួសធ្ងន់ ហើយបើកយកទៅចត ចោលនៅក្បែរចិញ្ចើមផ្លូវលេខ២៥២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី២៨ មេសា។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តកាមរីព្រូស បើកបុកនារីម្នាក់ជិះម៉ូតូម៉ាកសេ១១០ ពណ៌ខ្មៅ នៅចំណុចផ្លូវលេខ៤៣២ កែងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ បណ្តាលឱ្យរងរបួសធ្ងន់ រួចរថយន្តបើករត់គេច តែរថយន្តបែកកង់ និងធ្លាយប្រេង ទើបយកទៅចតទុក ចោលនៅចំណុចខាងលើ ហើយអ្នកបើកបរគេចខ្លួនបាត់ ។

ពេលនោះមាននគរបាលប៉ុស្តិ៍បឹងកេងកងទី១ ដែលល្បាតការពារភូមិសាស្ត្រ ឃើញភិនភាគរថយន្តខាង លើមានស្លាកស្នាមបុក ក៏ទាក់ទងទៅនគរបាលប៉ុស្តិ៍ទួលទំពូងទី១ ដែលជាកន្លែងកើតហេតុ ទើបដឹងថា រថយន្តនេះបុកគេ ហើយបើករត់ពីកន្លែងកើត ហេតុបានជាង៣គីឡូម៉ែត្រ ។  សមត្ថកិច្ចសន្និដ្ឋានថា រថយន្តខាងលើពិតជាបុកនារី រងគ្រោះម្នាក់ផ្លោងបោកក្បាលខ្ទប់កញ្ចក់រថយន្ត ជាប់សក់នៅលើកញ្ចក់ មើលទៅគួរឱ្យរន្ធត់ណាស់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានយករថយន្តទៅការិយាល័យ ជំនាញចាត់ការតាមច្បាប់ រួមជាមួយម៉ូតូនារីរងគ្រោះ ។ ចំណែកនារីរងគ្រោះ រថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕







បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]