ឃ្យូតសាហាវ! ពេល គង់ ចាន់ស្រីមុំ តែងខ្លួនសិស្សសាលា (មានវីដេអូ)

//s4.kh1.co/f4/f4d8317521a19cf36e06b9cfe66d1517872e78df.jpg
តារា & កម្សាន្ដ

 ២៤-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ធ្លាប់តែឃើញស្ទាយ៍កាចៗ ប្លែកៗ តែនេះ អ្នកនាង គង់ ចាន់ស្រីមុំ ក្នុងឈុតសិស្សសាលា រឹតតែគួរឲ្យស្រលាញ់ មិនចាញ់ក្មេងជំនាន់ក្រោយនោះទេ។

ភ្នំពេញ៖ មិនស្គាល់ទើបចម្លែក តារាសម្តែងស្រីរូបស្រស់ កូនមួយ អ្នកនាង គង់ ចាន់ស្រីមុំ នៅតែទទួលបានហាងឆេង ដែលប្រជាប្រិយភាពហក់ឡើងយ៉ាងកត់សម្គាល់ ទោះបីជា អតីត Freshie Girl រូបនេះ មានគ្រួសារហើយក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ឃ្លីបវីដេអូខ្លីរបស់អ្នកសម័យថ្មី គង់ ចាន់ស្រីមុំ ដែលបានបង្ហោះ នៅក្នុងបណ្ដាញអ៊ីនធើណែត បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង​ ដោយសារតែនាង​បានបង្ហាញខ្លួន ជាមួយនឹងឈុតឯកសណ្ឋានសិស្សវិទ្យាល័យ។

ក្នុងនោះផងដែរ តារាស្រីរូបនេះ បានតែងខ្លួន ជាមួយសំពត់ត្រឹមជង្គង់ អាវសិស្សសាលា អមជាមួយម៉ូតសក់សេះ ក្រង់ជាទីទុយ ថែមទាំងរាងដ៏សែនតូចច្រឡឹងទៀតផង​ បានធ្វើឲ្យនាងស្រស់ស្អាត និងក្មេងជាងវ័យ​ ដូចជាក្មេងសិស្សសាលាពិតៗតែម្តង។

ទៀតសោត មានមហាជនជាច្រើន និងហ្វេនៗ បានលាត់មាត់សរសើរគ្រប់គ្នា នៃសម្រស់មិនចេះចាស់របស់នាង ជាពិសេសនោះ​ គ្រប់គ្នាភាគច្រើន តែងតែបានឃើញនាង នៅក្នុងឈុតសម្លៀកបំពាក់ក្នុងស្ទាយ៍ប្លែកៗ តែបើក្រឡេកមើលក្នុងឈុតសិស្សសាលាបែបនេះ គឺថារឹតតែគួរឲ្យស្រលាញ់តែម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖

   អ្នកនាង គង់ ចាន់ស្រីមុំ
   អ្នកនាង គង់ ចាន់ស្រីមុំ
   អ្នកនាង គង់ ចាន់ស្រីមុំ
   អ្នកនាង គង់ ចាន់ស្រីមុំ
   អ្នកនាង គង់ ចាន់ស្រីមុំ
   អ្នកនាង គង់ ចាន់ស្រីមុំ
   អ្នកនាង គង់ ចាន់ស្រីមុំ
   អ្នកនាង គង់ ចាន់ស្រីមុំ
   អ្នកនាង គង់ ចាន់ស្រីមុំ
   អ្នកនាង គង់ ចាន់ស្រីមុំ
   អ្នកនាង គង់ ចាន់ស្រីមុំ ក្នុងឈុតសិស្សសាលា
គង់ ចាន់ស្រីមុំ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T