រូបភាពផ្កាយរណបមួយបង្ហាញថា នាវាមុជទឹក​នុយក្លេអ៊ែរចិន អាចនឹងកំពុង​ប្រើប្រាស់មូលដ្ឋាន​ក្រោមដី

//s4.kh1.co/05/05798f93acb3cb3bbf94f203f0541271f28d9f80.jpg
សង្គម

 ២៤-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

រូបភាពផ្កាយរណបមួយ ​ដែលបង្ហាញពីនាវាមុជទឹករបស់ប្រទេសចិនចូលទៅក្នុងមូលដ្ឋានក្រោមដី នៅកោះហៃណានក្នុងតំបន់សមុទ្រចិនខាងត្បូង

បរទេស៖ ក្រុមអ្នកសង្កេតការណ៍ផ្នែកយោធាជាច្រើន កំពុងមានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី​ឃើញរូបភាពផ្កាយរណបមួយ ដែលបង្ហាញពីនាវាមុជទឹករបស់ប្រទេសចិន ចូលទៅក្នុងមូលដ្ឋានក្រោមដីនៅកោះហៃណានក្នុងតំបន់សមុទ្រចិនខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាវាមុជទឹករបស់ចិន អាចនឹងកំពុងប្រើប្រាស់មូលដ្ឋាននៅក្រោមដី
នាវាមុជទឹករបស់ចិន អាចនឹងកំពុងប្រើប្រាស់មូលដ្ឋាននៅក្រោមដី

រូបភាពដ៏កម្រនេះ ​ត្រូវបាន​ថតជាប់នៅថ្ងៃទី ១៩ ខែសីហា តាមរយៈផ្កាយរណបរបស់ក្រុមហ៊ុនអាមេរិក Planet Labs ហើយត្រូវបានចេញផ្សាយនៅលើបណ្តាញសង្គម ដោយគណនេយ្យ Radio Free Asia ​ដែលបង្ហាញឱ្យឃើញនាវាមុជទឹក​ពិឃាដនុយក្លេអ៊ែរប្រភេទ០៩៣ ​របស់កងជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន (PLAN) ​​បានចូលតាមផ្លូវ​ក្រោមដីមួយ ឆ្ពោះទៅ​មូលដ្ឋានទ័ពជើងទឹក Yulin Naval Base ។

កងទ័ពរំដោះប្រជាជនចិន ត្រូវបានគេដឹងថា កំពុងលាក់បាំង​អំពីអាវុធយុទ្ធសាស្ត្រជាច្រើនរបស់ខ្លួន
កងទ័ពរំដោះប្រជាជនចិន ត្រូវបានគេដឹងថា កំពុងលាក់បាំង​អំពីអាវុធយុទ្ធសាស្ត្រជាច្រើនរបស់ខ្លួន

អ្នកប្រើប្រាស់បណ្តាលសង្គមជាច្រើនកំពុងមានការងឿងឆ្ងល់ ហើយបានលើកឡើង​ជាសំណួរ ថាតើនាវាដើរដោយថាមពលនុយក្លេអ៊ែររបស់​ចិននេះអាច​ចតនៅទីណា ​ខណៈដែលនាវាមុជទឹកផ្សេងទៀត ក៏មិនអាចមើលឃើញតាមរូបភាពផ្កាយរណប ដែលបង្ហាញពីមូលដ្ឋានទ័ពយុទ្ធសាស្រ្តចិននេះដែរ។

នាវាមុជទឹក Great Wall 236 របស់កងនាវា​ចរ នៃកងទ័ពរំដោះប្រជាជនចិន
នាវាមុជទឹក Great Wall 236 របស់កងនាវា​ចរ នៃកងទ័ពរំដោះប្រជាជនចិន

សូមជម្រាបដែរថា មូលដ្ឋានកងទ័ពជើងទឹក Yulin ដែលស្ថិតនៅលើកោះហៃណាន គឺជាទីតាំងយុទ្ធសាស្ត្រ​សំខាន់របស់ប្រទេសចិន ដោយមូលដ្ឋាននេះ​លាតសន្ធឹង​ជិត ​៥០០គីឡូម៉ែត្រ នៅភាគនិរតី​ទីក្រុងហុងកុង ហើយវាក៏ជាទីកន្លែងសម្រាប់កងនាវាមុជទឹក​នុយក្លេអ៊ែររបស់​ចិនជាច្រើនគ្រឿងផងដែរ។​ មិនតែប៉ុណ្ណោះ មូលដ្ឋាននេះក៏ស្ថិតនៅ​អែបតំបន់ភាគខាងជើងនៃសមុទ្រចិនខាងត្បូងដែរ ដែល​ជាតំបន់កំពុងមានជម្លោះ​មួយប្រទេសជិតខាងដូចជា ប៊្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម៕

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T