ភ្ញាក់ផ្អើលខ្លាំង ប៉ូលីសម្នាក់ច្រឡំពពែ ស្មានតែជាសត្វសុនខ

//s6.kh1.co/71/71f54cbb015c877f8bbd06657a9bea572ba8a7a2.jpg
សង្គម

 ២៤-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប៉ូលីសម្នាក់​​ ឃើញសុនខមួយក្បាលគួរឲ្យអាណិត ស្មានតែវង្វេងផ្លូវវង្វេងផ្ទះ ក៏ចាប់ដាក់ឡាន ដើម្បីស្វែងរកម្ចាស់វិញពេលក្រោយ ប៉ុន្តែគាត់ត្រូវភ្ញាក់ផ្អើលវិញមិនស្ទើរទេ ក្រោយពីដឹងការពិតនោះ។

អាមេរិក៖ កាលពីប៉ុន្មានថ្ងៃនេះ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានប៉ូលីសម្នាក់នៅឯ Pennsylvania បានប្រទះឃើញ សុនខមួយក្បាលគួរឲ្យអាណិត ស្មានតែវង្វេងផ្លូវវង្វេងផ្ទះ ក៏ចាប់ដាក់ឡាន ដើម្បីស្វែងរកម្ចាស់វិញពេលក្រោយ ប៉ុន្តែគាត់ត្រូវភ្ញាក់ផ្អើលវិញមិនស្ទើរទេ ក្រោយពីដឹងការពិតនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ប៉ូលីសម្នាក់នេះ ដោយមិនបានពិនិត្យឲ្យបានច្បាស់លាស់ ក៏​ច្រឡំថាជាសត្វសុនខវង្វេងផ្ទះ ប៉ុន្តែដោយសារគាត់សង្កេតមើលសកម្មភាពសត្វមួយក្បាលនេះ មានអាកប្បកិរិយាចម្លែក​មិនដូចសុនខដទៃ ដោយសម្លេងវាស្រែកដូចសត្វពពែ មិនត្រឹមតែប៉ុណ្ណោះវាថែមទាំង ខាំសុីខ្សែក្រវ៉ាត់នៅជាប់កៅអីផ្នែកខាងក្រោយផងដែរ ទើបគាត់ដឹងថានេះមិនមែនជាសុនខទេ គឺជាសត្វពពែទេតើ។

ក្រោយពីបានឃើញដូច្នេះរួចមក មហាជនក៏បានផ្ទុះសំណើចយ៉ាងខ្លាំង ដោយមិននឹកស្មានថា ប៉ូលីសម្នាក់នោះ ច្រឡំដល់ថ្នាក់នេះសោះ ប៉ុន្តែទោះបីជាយ៉ាងណាពួកគេ ក៏សរសើរដល់ទឹកចិត្តលោកប៉ូលីស ដែលមានចិត្តឈឺឆ្អាលនិង ចិត្តស្រលាញ់ដល់សត្វផងដែរ។

គួរបញ្ជាក់ដែរថា សត្វពពែមួយក្បាលនោះ នៅពេលនេះនៅប៉ុស្តិ៍ប៉ូលីស កំពុងតែរង់ចាំម្ចាស់មកទទួលវិញនៅពេលឆាប់ៗខាងមុខនេះ៕

សូមចូលរូបភាពខាងក្រោម៖

ពពែ(រូបតំណាង)
ពពែ(រូបតំណាង)
ពពែ(រូបតំណាង)
ពពែ(រូបតំណាង)
សុនខ(រូបតំណាង)
សុនខ(រូបតំណាង)
សុនខ(រូបតំណាង)
សុនខ(រូបតំណាង)
ពពែដែលប៉ូលីសស្មានតែជាសុនខ
ពពែដែលប៉ូលីសស្មានតែជាសុនខ
ពពែដែលប៉ូលីសស្មានតែជាសុនខ
ពពែដែលប៉ូលីសស្មានតែជាសុនខ
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T