មិនគួរឲ្យជឿសោះថា រ៉ូបូតសត្វល្អិតដ៏តូចនេះ អាចធ្វើដំណើររយៈពេល២ម៉ោង ដោយមិនប្រើថ្ម

//s6.kh1.co/d8/d83cc2d89ac3a091f1e41bd5390ea34792f24dee.jpg
បច្ចេកវិទ្យា

 ២៤-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដូចដែលអ្នកបានដឹងហើយថា ថ្មមានដង់ស៊ីតេថាមពលទាប មានន័យថាដើម្បីផ្ទុកថាមពលបានច្រើន វាត្រូវការទំហំធំ។

អាមេរិក៖ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of Southern California បានបង្កើតរ៉ូបូតសត្វកញ្ចែដ៏តូចមួយដំណើរការដោយស្វ័យប្រវត្តិ ដែលមានឈ្មោះថា RoBeetle ហើយវាអាចធ្វើដំណើររយៈពេលពីរម៉ោងដោយមិនមានថ្ម។ ដោយមានទម្ងន់ត្រឹមតែ៨៨មីលីក្រាម រ៉ូបូតមួយនេះយកលំនាំតាមសត្វល្អិត ហើយវាអាចផ្ទុកទម្ងន់បាន២.៦ដងនៃខ្លួនវា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចដែលអ្នកបានដឹងហើយថា ថ្មមានដង់ស៊ីតេថាមពលទាប មានន័យថាដើម្បីផ្ទុកថាមពលបានច្រើន វាត្រូវការទំហំធំ។ នោះជាបញ្ហាសម្រាប់រ៉ូបូតដែលមានទំហំតូចដូចនេះ។

រ៉ូបូត RoBeetle
រ៉ូបូត RoBeetle

មីក្រូសាច់ដុំសិប្បនិម្មិតកាតាលីកររបស់ប្រព័ន្ធ ត្រូវបានផលិតឡើងជាមួយនីកែល ទីតានីញ៉ូម សំលោហៈមេម៉ូរី ដែលជាខ្សែរួមនិងរីក ជាមួយនឹងការប្រែប្រួលសីតុណ្ហភាព។ លួសនោះត្រូវបានស្រោបដោយប្លាទីន ហើយនៅពេលមានអន្តរកម្មជាមួយឥន្ធនៈមេតាណុលរបស់រ៉ូបូត RoBeetle ប្រតិកម្មចំហេះបង្កើតកម្ដៅ។ ការផ្លាស់ប្ដូរសីតុណ្ហភាពបណ្ដាលឲ្យមានរន្ធខ្យល់តូចមួយរុញថយក្រោយ និងធ្វើនិយ័តកម្មលំហូរឥន្ធនៈបណ្ដាលឲ្យរ៉ូបូតរុញទៅមុខ។

អ្នកស្រាវនិយាយថា RoBeetle អនុញ្ញាតឲ្យខ្លួនដ៏តូចរបស់វាទៅដល់ទីកន្លែង ដែលមនុស្សមិនអាចចូលទៅដល់។ RoBeetle អាចដើរទៅមុខ ហើយនៅពេលដែលវាចាប់ផ្ដើមដើរ វានឹងបន្តទៅមុខរហូតដល់អស់ឥន្ធនៈ៕

វីដេអូ
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T