ជាទូទៅ នៅពេលក្នុងមាត់យើងមានបញ្ហាដូចជា រលាកអញ្ចាញធ្មេញ ឬពងបែកមាត់ យើងមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ ព្រោះគិតថាវាជាបញ្ហាទូទៅ មនុស្សភាគច្រើនកើតស្ទើរគ្រប់គ្នា។ ប៉ុន្តែមានដឹងអត់ថា មាត់របស់យើង ក៏អាចកើតមានបញ្ហាកើតគីសនៅបបូរមាត់ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា ក្នុងប្រអប់មាត់សម្បូរទៅដោយក្រពេញទឹកមាត់តូចៗ រាប់លានដែលស្ថិតនៅក្រោមភាសស្ដើងសើមក្នុងមាត់។ នៅពេលដែលមានការស្ទះ ឬដាច់រហែកនៃក្រពេញនេះ ធ្វើឲ្យកំណើនទឹកដក់ ទៅជាជាលិកាជុំវិញបង្កើតជាគីសក្រពេញទឹកមាត់។
ប្រភេទគីសនេះវាអាចកើតឡើងគ្រប់កន្លែងក្នុងមាត់ លើកលែងតែលើអញ្ចាញធ្មេញ ហើយភាគច្រើនវាកើតឡើងញឹកញាប់លើបបូរមាត់។ ការកើតឡើងប្រភេទគីសនៅលើបបូរមាត់នេះ បង្កឡើងដោយមូលហេតុ នឹងបង្កជារោគសញ្ញា យើងគួរចាប់អារម្មណ៍មួយចំនួនរួមមាន៖
មូលហេតុកើតគីសបបូរមាត់
– ការស្ទះនៃក្រពេញទឹកមាត់តូចៗ
– មូលហេតុចម្បងមកពីការខាំបបូរមាត់ ឬប៉ះទង្គិចបបូរមាត់
រោគសញ្ញាគីសបបូរមាត់
– គ្មានការឈឺចាប់នោះទេ
– មានពណ៌ក្រហមថ្លា ឬខៀវ
– មានសភាពឡើងប៉ោង និងពេលប៉ះជាដុំទន់រអិល ក្រឡាច់។ល។
មន្ទីរពេទ្យ កាល់ម៉ែត បញ្ជាក់ថា បញ្ហាគីសបបូរមាត់អាចកើតឡើងវិញបានក្រោយព្យាបាលរួច ក្នុងករណីដែលអ្នកជំងឺ ខាំបបូរមាត់កន្លែងដដែល ឬការព្យាបាលមិនយកដុំសាច់ និងក្រពេញទឹកមាត់នៅជុំវិញគីសនោះចេញអស់។ ចំពោះបញ្ហាគីសនៅលើបបូរមាត់នេះ ក៏មិនអាចព្យាបាលជាសះស្បើយ ដោយការលេបថ្នាំបានដែរ។ ដូចនេះ ប្រសិនបើនៅក្នុងមាត់មានបញ្ហាដំបៅ ឬមានជំងឺមាត់ធ្មេញកើតឡើង គួរទៅពិគ្រោះ និងពិនិត្យជាមួយទន្តបណ្ឌិតមានជំនាញច្បាស់លាស់ ដើម្បីព្យាបាលមានប្រសិទ្ធភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet