រាជធានីភ្នំពេញ ៖ យុវជនម្នាក់ស្លាប់ភ្លាមៗ ឯ២នាក់ទៀតរងរបួសយ៉ាង ធ្ងន់ធ្ងររហូតសន្លប់ស្តូកស្តឹង ត្រូវរថយន្តសង្គ្រោះ៧១១ របស់មន្ទីរពេទ្យកង ពលតូចលេខ៧០ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីពួកគេជិះម៉ូតូ២គ្រឿងជ្រុល ទៅបុកគ្នាពេញទំហឹងលាន់សូរដូចរន្ទះ ចំណែកម៉ូតូរងនូវការខូចខាត យ៉ាងដំណំទាំងពីរគ្រឿង ។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នោះបានកើតឡើងកាលពីវេលាម៉ោង ៧និង១៥នាទីយប់ថ្ងៃទី២៨ មេសា នៅលើកំណាត់ផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះដែល ស្លាប់បាត់បង់ជីវិតឈ្មោះ ថេង ធា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ជាអ្នកបើកម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AM-9473 និងអ្នកជិះពីក្រោយ ម្នាក់ទៀតឈ្មោះ ថៃ ថា ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករសំណង់ដូចគ្នា ។

ពួកគេទាំងពីរនាក់ស្នាក់នៅផ្ទះ ជួលភូមិកើតហេតុខាងលើ មានស្រុកកំណើតភូមិផ្ទះវាល ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។ ចំណែកឯម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាវ៉េវ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BK-8953 បើកបរដោយបុរសម្នាក់មិនស្គាល់ ឈ្មោះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូទាំង ២គ្រឿងធ្វើដំណើរបញ្ច្រាសទិសគ្នា ដោយម៉ូតូហុងដាវ៉េវធ្វើ ដំណើរក្នុងទិសដៅពីកើតទៅលិច ។ លុះទៅដល់ចំណុចកើតហេតុមិន ដឹងមានរឿងអ្វី ស្រាប់តែរេចង្កូតជ្រុលទៅបុកគ្នា ពេញទំហឹងលាន់ស្នូរដូចរន្ទះបណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ធ្ងរ២នាក់ ។

ជនរងគ្រោះត្រូវក្រុមរថយន្តសង្គ្រោះ៧១១ របស់មន្ទីរពេទ្យកងពលតូចលេខ៧០ បញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ហើយប៉ូលិសការិយាល័យចរាចរណ៍ផ្លូវ គោករាជធានីចុះទៅវាស់វែង យកម៉ូតូទាំង២ទៅរក្សាទុករង់ចាំ ការដោះស្រាយតាមក្រោយ និងប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]