ស្នេហា៖ ជាការ​ពិត ​ក្នុង​ស្ថាន​ភាព​ជាក់​ស្តែង ​មនុស្ស​ប្រុសតែង​តែ ​មាន​នៅ​ទំនួល​ខុស​ត្រូវ ​ខ្ពស់និង​មាន​កិច្ច​ការ ​ត្រូវ​បំពេញ​នៅ​ខាងក្រៅ ​ច្រើន​ជាងមនុស្ស​ស្រី ក៏ប៉ុន្តែ​ក្នុង​ជីវិតប្តី​ប្រពន្ធ ​ប្រសិន​បើ​ខាង​ស្វាមី ​ពិត​ជា​ស្រលាញ់​ប្រពន្ធ​មែន ទោះ​គេ​រវល់​និង ការ​ងារខាងក្រៅ​ខ្លាំង​យ៉ាងណា ​ក៏​គេ​នឹងអាច​ឆ្លៀត​​ ​ទុក​ភរិយា​ជា​អាទិភាពដែរ។

ព្រោះ​ក្តី​ស្រលាញ់ ការយកចិត្ត​ទុកដាក់ សុភមង្គល​ ​មិន​មែន​​គ្រាន់​តែ ​ផ្អែក​លើ​ពាក្យ​សម្តីតែមួយមុខ​ ​អាច​បញ្ជាក់​​បាន គ្រប់​យ៉ាង​នោះទេ​​ ជាក់ស្តែង​វា​ត្រូវ​ការ​ បង្ហាញ​តាម​សកម្មភាព ​ឲ្យ​ភាគី​ម្ខាង​ទៀត ​បាន​ឃើញបាន​យល់ នឹង​ទទួល​ដឹង​ ព្រោះ​បើមិនដូច្នោះ​ទេ ​ភាគី​ម្ខាង​ទៀត ​នឹង​គ្មាន​ថ្ងៃ​បាន​ជ្រួល​ជ្រៀប ​ពី​ក្តី​ស្រលាញ់​និង ​សុភមង្គល​ដែល​អ្នកចង់​ឲ្យ​ទៅ​នាង​នោះទេ ​ទោះបី​ជា​អ្នក​ស្រលាញ់​នាង ​ខ្លាំង​យ៉ាង​ណាក៏​ដោយ​​។

មនុស្ស​ស្រី ​ប្រាក​ដជា​មាន​សំណាង​ខ្លាំង ​ប្រសិនបើ​អាច​មាន​ស្វាមី​ ដែល​មាន​សញ្ញា​ ​ទាំង​៨នេះ ព្រោះ​សញ្ញា​ទាំងនេះ ​បញ្ជាក់ថា​ស្វាមី​របស់​អ្នក ​គឺ​ពិត​ជា​ស្រលាញ់​អ្នក​ខ្លាំង​ ជាង​ខ្លួនគាត់​ទៅ​ទៀត ហើយ​អ្នក​គឺពិត​ជា មនុស្ស​ស្រី​ម្នាក់ ​ដែល​មាន​សុភមង្គល ​នៅ​ក្នុង​ជីវិត​ជា​ប្តី​ប្រពន្ធ ​របស់​អ្នក​ផងដែរ​៕

ចង់​ដឹង​ថា​ចំណុច​ទាំងនោះ​មាន​អ្វីខ្លះ​ សូម​ទៅ​តាម​ដាន​ទាំងអស់​គ្នា៖ ​

១. ទុកចិត្ត​លើ​ភរិយា​​

រូបតំណាង​

ប្តី​ដែល​ស្រលាញ់​ប្រពន្ធ តែងតែទុកចិត្ត លើ​ប្រពន្ធគ្រប់រឿង សម្រាប់គាត់ប្រពន្ធ​ គឺប្រៀប​ដូចជា មិត្ត​ភក្តិ​ដ៏ល្អ​ម្នាក់ ដែលបរិសុទ្ធ​​តែងតែ នៅ​គាំទ្ររូបគាត់ ​​គ្រប់​ពេល​ផងដែរ។

ប្តី​ដែល​ស្រលាញ់​ប្រពន្ធ​ ​ពិត​ប្រាកដ​មិន​ថា មាន​រឿង​រីករាយ​ ជោគជ័យ ឬ​ពិបាក​អ្វី​នោះទេ គឺ​គេនឹង​ទុកចិត្ត​ហើយ ​និយាយ​ជាមួយ​អ្នក ​គ្រប់​រឿង​ផងដែរ​។

២. រីករាយ​នឹង​ការ​ជួយ​​​ការ​ងារក្នុង​ផ្ទះ​

រូបតំណាង​

ប្តី​ដែល​គួរ​ឲ្យ​ស្រលាញ់ ​គឺ​ជា​បុរស​ដែល​តែងតែ ​រីករាយ​នឹង​ជួយ​នៅ​ការ​ងារ​ផ្ទះ​ របស់​ប្រពន្ធ​ដោយ ​មិន​មើល​បំណាំគ្នា។ គាត់​ក៏​នឹង​តែងតែ ​ស័្មគ្រ​ចិត្ត​ចែក​រំលែក ​នៅ​កិច្ច​ការងារ​ផ្ទះ​ របស់​ប្រពន្ធ​ដោយ ​មិន​ត្អូញ​ត្អែរអ្វី​នោះទេ​។ ប្រសិនបើ​អ្នក​ត្រូវ​ការ ​ឲ្យ​គេ​ជួយ​ធ្វើ​កិច្ច​ការ​អ្វី​មួយ​ ឬ​ទៅ​ខាងក្រៅ​ដើម្បី​ទិញ​អ្វី ​គេក៏​នឹង​ធ្វើ​ដោយ​ ពេញ​ចិត្ត​ផងដែរ។

៣. មាន​មោទនភាព​លើ​ភរិយា​

រូបតំណាង​

គេ​តែង​តែទៅ​ណាមកណា ​ជាមួយ​ប្រពន្ធ​ ហើយក៏មិន​ខ្លាច នឹង​ណែនាំ​ប្រពន្ធ​ ឲ្យ​ទៅ​មិត្ត​ភក្តិ​ដទៃ​ទៀត ​បាន​ស្គាល់​ មិន​ខ្លាច​នឹង​ទៅ​ខាងក្រៅ ​ជាមួយ​ប្រពន្ធ​ មិន​ខ្លាច​នឹងបង្អួត ពី​ចំណុច​ល្អ​របស់​​ប្រពន្ធ​ខ្លួន ​ឲ្យ​អ្នក​ដទៃ​បាន​ដឹងឡើយ​​។

៤. ម៉ឺងម៉ាត់​ចំពោះ​កំហុស​របស់​ខ្លួន​ឯង

រូបតំណាង​

គេ​នឹង​មិនចេះ​តែ​អង្គុយ​ ​ចាំចាប់​កំហុស​ប្រពន្ធនោះទេ ​តែ​នឹង​ម៉ឺង​ម៉ាត់ នៅ​កំហុស​របស់​ខ្លួន​​ឯង នេះ​ជា​សញ្ញា​នៃ​ប្តី ​ដែល​ស្រលាញ់​ប្រពន្ធ​ខ្លាំង។ មុន​ពេល​ដែល​សម្រេចចិត្ត ​ធ្វើ​អ្វី​មួយគេ​តែង​តែគិត​ ហើយ​បើ​ធ្វើ​ទៅ​អាច​ឲ្យ ​ប្រពន្ធ​មិនសប្បាយ​​ចិត្ត ក៏គេនឹង​អង្គុយ​គិត​យ៉ាង​ម៉ត់ចត់​ ដើម្បី​ប្រាកដ​ថា​គេនឹងមិន​​ធ្វើ នៅ​កំហុសដដែល​ ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍ របស់​ប្រពន្ធ​ទៀតនោះទេ។

៥. ខ្វល់​ពី​អារម្មណ៍​ភរិយា​

រូបតំណាង​

សញ្ញារបស់ស្វាមី ដែលបង្ហាញ​ថា​ស្រឡាញ់ភរិយាគឺ ជាការព្រួយបារម្ភ ចំពោះសុខភាពរបស់​ប្រពន្ធ​។ គាត់យកចិត្តទុកដាក់ នៅរាល់​សកម្មភាព ​របស់​អ្នក​ ដូចជា ទឹកមុខ មន្តស្នេហ៍ និង​ភាពហត់នឿយ ជា​ដើម​។ ហើយ​មិន​ចាំ​បាច់​ អ្នក​ទាម​ទារនោះទេ គាត់​ក៏​នឹង​រៀប​ចំ​ ឱសថនិង ទឹកក្រូចសម្រាប់អ្នក ព្រោះ​គាត់យល់ពី សារៈសំខាន់ នៃសុខភាព។

៦. ស្មោះ​ត្រង់

រូបតំណាង​

អ្នកនឹងមិនអាចជឿថា មនុស្សប្រុសម្នាក់ ​ស្រឡាញ់អ្នកដោយ​ស្មោះ​បានទេ ប្រសិនបើគាត់និយាយ កុហកជារឿយៗ។ ហេតុដូច្នេះហើយ នៅពេលដែលស្វាមីរបស់អ្នក ផ្តល់ឱ្យអ្នកនូវ ការទុកចិត្ត ដោយភាពស្មោះត្រង់ ដូច្នេះអ្នកមិនចាំបាច់ សង្ស័យនោះទេ ​អ្នកអាចជឿជាក់ថា គាត់ស្រលាញ់អ្នក ពិត​ប្រាកដហើយ​។

៧. ទុកភរិយា​ជា​អាទិភាព

រូបតំណាង​

មនុស្ស​ប្រុស​ភាគ​ច្រើន ​មាន​កិច្ច​ការ​ដែល​ត្រូវ​បំពេញ​ នៅ​ខាង​ក្រៅ​ផ្ទះច្រើន​ ក៏ប៉ុន្តែ​ទោះបី​ជា​រវល់​ច្រើន ​យ៉ាងណាក៏ដោយ​ បើ​គាត់​ស្រលាញ់​ប្រពន្ធ ​គាត់​នឹង​ទុក​ប្រពន្ធ​ជា​រឿង​ទីមួយ​ ឆ្លៀត​កំដរប្រពន្ធ​ ជា​ជាង​ចេញទៅខាង​ក្រៅ ​ជា​មួយ​មិត្ត​ភក្តិ និង​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន(លេងហ្គេម​)។ ព្រោះ​បើ​ស្រលាញ់​ប្រពន្ធ​មែន ​គ្មាន​អ្វី​ដែល​អាច​ធ្វើ​ ឱ្យ ប្តី​ព្រងើយកន្តើយ នឹងអ្វីដែលប្រពន្ធចង់បានទេ ព្រោះគាត់ស្រលាញ់ ប្រពន្ធ ដូចជាម្ចាស់​ក្សត្រី។

៨. តែង​តែ​ចង់​ជួប​មុខ​ភរិយា​

រូបតំណាង​

បុរស​ដែលស្រលាញ់​ប្រពន្ធ ​គឺ​តែង​តែ​គិត​ពី​ប្រពន្ធ​​ជាប់​ជា​និច្ច ​​ហើយ​គេ​ក៏​តែងតែ ​ចង់​នៅ​ក្បែរមនុស្ស ​ដែល​គេ​ស្រលាញ់​ផងដែរ។ សញ្ញា​នៃ​មនុស្ស​ប្រុស ​ដែល​ស្រលាញ់​ប្រពន្ធ​គឺ តែង​តែ​ចង់​ឃើញ ចង់ជួបមុខ​ប្រពន្ធ​ នៅ​រាល់​ពេល​ដែល​គេ ត្រឡប់​មក​ដល់​ផ្ទះ​វិញម្តងៗ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ