ចប់ហើយអាយដល! Wallace Huo ត្រូវគេរិះគន់ថា មុខចាស់ជាងមុនឆ្ងាយ

//s6.kh1.co/77/770feedbbe4bb9cd92b999b0f07e1c0cbf318200.jpg
តារា & កម្សាន្ដ

 ២៤-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ដោយសារតែមិនបានចូលសិល្បៈដូចមុនទើប មិនសូវបញ្ចេញមុខមាត់សង្ហាៗប៉ុន្មាន តែម្ដងនេះ នៅពេលដែល Wallace Huo បង្ហាញឲ្យឃើញមុខមាត់សារជាថ្មី បែរជាមើលទៅចាស់ជាងមុនឆ្ងាយ

តៃវ៉ាន់៖ ដោយសារតែមិនសូវបានចូលប្រឡូកនៅក្នុងវិស័យសិល្បៈដូចកាលពីមុន រូបភាពស្រស់សង្ហារបស់តារាសម្ដែងប្រុស លោក Wallace Huo ក៏មិនសូវបានបង្ហាញ ជាញឹកញាប់នៅលើបណ្ដាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន ចង់ឃើញយ៉ាងខ្លាំងពីមុខមាត់នាពេលបច្ចុប្បន្ននេះរបស់លោក ថាមានភាពប្រែប្រួលខ្លាំងប៉ុណ្ណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ តារាប្រុស លោក Wallace Huo ក៏បានបង្ហាញមុខមាត់ សាជាថ្មីម្ដងទៀតនៅលើបណ្ដាញសង្គម ខណៈពេលទៅជួបជុំគ្នាលេងបាល់បោះ ជាមួយនឹងមិត្តភក្តិជាច្រើន។ នៅក្នុងនោះដែរ បើទោះបីជា លោកនៅតែមានស្នាមញញឹមស្រស់ស្រាយ និងមានរូបរាងកាយរឹងមាំ ប៉ុន្តែនៅលើមុខមាត់ទទេស្អាតរបស់លោក កំពុងតែធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះមើលទៅ ពិតជាមានសភាពចាស់ជាងមុនឆ្ងាយ ដែលបង្កជាភាពភ្ញាក់ផ្អើលសម្រាប់ហ្វេនៗរបស់លោក ផងដែរ។ 

យ៉ាងណាមិញ រូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គមនេះ ក៏មានបណ្ដាហ្វេនៗមួយចំនួនទៀតបានពោលពាក្យសរសើរចំពោះរូបលោក ដោយបានលើកឡើងថា វាមិនជាបញ្ហាអ្វីនោះទេ យ៉ាងណា លោក Walla Huo មានវ័យជាង ៤០ ឆ្នាំ ទៅហើយ បើមានមុខមាត់ចាស់បន្តិចក៏មិនអីដែរ ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Wallce Huo កាលពីមុន
Wallce Huo កាលពីមុន
Wallce Huo កាលពីមុន
Wallce Huo កាលពីមុន
Wallce Huo កាលពីមុន
Wallce Huo កាលពីមុន
Wallce Huo ពេលបច្ចុប្បន្ន
Wallce Huo ពេលបច្ចុប្បន្ន
Wallce Huo ពេលបច្ចុប្បន្ន
Wallce Huo ពេលបច្ចុប្បន្ន
Wallce Huo ពេលបច្ចុប្បន្ន
Wallce Huo ពេលបច្ចុប្បន្ន
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T