យោងតាមគេហទំព័រ DailyMail បានបង្ហាញអោយដឹងថា សេដ្ឋីខាងជំនួញម្នាក់ ត្រូវប៉ូលីសឃាត់ខ្លួន បន្ទាប់ពីគាត់អនុញ្ញាតិ អោយកូនប្រុសអាយុ ៩ឆ្នាំ បើករថយន្តស៊េរីទំនើប មួយគ្រឿង។

បុរសដែលប៉ូលីសឃាត់ខ្លួននោះ មានឈ្មោះ Muhammad Nizam រស់នៅ Thrissur ប្រទេសឥណ្ឌា ជាសេដ្ឋី មានជំនួញជាច្រើន ទាំងនៅក្នុង ប្រទេសឥណ្ឌា និងនៅក្នុងប្រទេសមួយចំនួនទៀត។  លោក Nizam ត្រូវប៉ូលីសឃាត់ខ្លួន បន្ទាប់ពីគាត់ អនុញ្ញាតិអោយកូនប្រុសច្បងរបស់គាត់ បើករថយន្ត ម៉ាក Ferrari F430 ដែលមានតម្លៃ  £127,000 កាលពីថ្ងៃទី ៦ ខែមេសា ជាថ្ងៃខួបកំណើតកូនប្រុសច្បង។

វីដេអូនេះ ត្រូវគ្រួសាររបស់ក្មេងប្រុសជាអ្នកថត ហើយ បង្ហោះក្នុង គេហទំព័រ YouTube។ នៅក្នុងវីដេអូ ក្មេងប្រុស បានបើករថយន្ត ចំងាយ ជាច្រើនរយម៉ែត្រ នៅតាមផ្លូវឯកជនមួយ។ ម្យ៉ាងវិញទៀត នៅក្នុងរថយន្តដ៏ទំនើបនោះ គ្មានមនុស្សពេញវ័យណាម្នាក់ទេ មានតែកូនប្រុស ម្នាក់ទៀត អាយុ ៦ឆ្នាំ ប៉ុណ្ណោះ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះវីដេអូនេះ? សូមទស្សនា











ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]